ក្រុមហ៊ុនក្ស័យធន«Evergrande» ប្រកាសលក់ភាគហ៊ុន៣០% ទៅឱ្យក្រុមហ៊ុនរដ្ឋដើម្បីដោះបំណុល

ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្ស័យធនដ៏ស្មុគស្មាញ និងការជាប់គាំងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande ដែលបានប្រកាសក្ស័យធនកាលពីខែសីហាកន្លងទៅ បានសម្រេចលក់ភាគហ៊ុន ៣0% របស់ខ្លួននៅក្នុងគម្រោង Shanghai North Bund ទៅឱ្យក្រុមហ៊ុនរដ្ឋ China Everbright Group។ ការប្រកាសលក់នេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារមូលបត្រ Hong Kong Exchange ថា មានតម្លៃ ៦៦៣,១៥ លានយ័ន (៩៣,៥ លានដុល្លារ) ដែលបង្ហាញពីស្ថានភាពទាល់ខ្លាំង របស់ Evergrande ក្នុងការដោះស្រាយបញ្ហាបង្វិលសាច់ប្រាក់ និងព្យាយាមស្វែងរកច្រកចេញពីភាពមិនច្បាស់លាស់នៃទីផ្សារសេដ្ឋកិច្ចបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia Financial កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។

ការសម្រេចចិត្តដោះភាគហ៊ុនចេញនេះ បើទោះបីជាមានការខាតបង់ប្រមាណ ៥៥លានយ័នក៏ដោយ ត្រូវបានគេមើលឃើញថាជាវិធានការប្រុងប្រយ័ត្នមួយដើម្បីជៀសវាងសកម្មភាពដាក់ទណ្ឌកម្មទាក់ទងនឹងគម្រោងអភិវឌ្ឍអចលនទ្រព្យមិនដំណើរការ និងដើម្បីបញ្ចូលសាច់ប្រាក់ ដែលត្រូវការសម្រាប់ការចែកចាយលើសកម្មភាពអចលនទ្រព្យផ្សេងទៀតឱ្យបានទាន់ពេលវេលា នេះបើតាមការបញ្ជាក់ដោយប្រធាន Evergrande លោក ស៊ីវ ស៊ាន។

និន្នាការទីផ្សារឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម

ចំពេលអារម្មណ៍ទីផ្សារនៅមានភាពអវិជ្ជមានក្នុងចំណោមអ្នកទិញផ្ទះ និងបញ្ហាប្រឈមនានាដែលប្រឈមមុខដោយអ្នកអភិវឌ្ឍន៍ដែលជំពាក់បំណុលច្រើន វិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅមិនទាន់ងើបឡើងវិញស្រួលបួលនៅឡើយ នៅក្នុងខែវិច្ឆិកា។ ការធ្លាក់ចុះនៃការលក់ និងការវិនិយោគ បង្ហាញពីទីផ្សារលំនៅឋាននៅមានកង្វល់ច្រើននៅឡើយ រួមជាមួយនឹងការព្រួយបារម្ភអំពីបំណុលរបស់រដ្ឋាភិបាលក្នុងស្រុក និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

ទោះបីជាកំណើនក្នុងត្រីមាសទីបី មានលើសពីការរំពឹងទុកក៏ដោយ ក៏តម្រូវការក្នុងស្រុកនៅក្នុងប្រទេសចិននៅតែមានឱនភាព។ ជាលទ្ធផល ក្រុមហ៊ុនផលិតក្នុងស្រុក ត្រូវបង្ខំចិត្តបន្តផ្តល់ជូននូវការបញ្ចុះតម្លៃហួសដើម្បីជំរុញការបញ្ជាទិញ ដែលការណ៍នេះបង្ហាញពីបញ្ហាប្រឈមចម្រុះនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។

អ្នកវិភាគបានមើលឃើញថា ការឡើងចុះនៃសេដ្ឋកិច្ចចិនបច្ចុប្បន្ន គឺអាស្រ័យតាមវិស័យ។ ថ្វីត្បិតតែយើងបានឮព័ត៌មានមិនច្បាស់លាស់ គឺពេលខ្លះឮថាសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ហើយពេលខ្លះសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ក៏ពិតមែន ប៉ុន្តែសម្រាប់ស្ថានភាពសេដ្ឋកិច្ចចិនបច្ចុប្បន្ន គឺវិស័យផ្សេងៗគ្នា មានដំណើរការក្នុងល្បឿនខុសៗគ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតបគោលនយោបាយសមស្របពីរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]