ក្រុមហ៊ុនខេមបូឌាន គូណា ប្រកាសបោះទុន $៦០លាន បង្កើតរោងចក្រច្នៃអាលុយមីញ៉ូមនៅព្រះសីហនុ

ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ប្រកាសបោះទុន ៦០លានដុល្លារ បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមនៅខេត្តព្រះសីហនុ ដែលនឹងអាចផ្តល់ការងារសរុបប្រមាណ ៥៤០កន្លែង។

នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញលើគម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក នេះ មានទុនវិនិយោគប្រមាណ ៦០លានដុល្លារ និងមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រោងចក្រនេះ នឹងធ្វើការកែច្នៃដុំអាលុយមីញ៉ូមពាក់កណ្តាលសម្រេច (Aluminum Ingot) ដើម្បីកែច្នៃជាបន្ទះអាលុយមីញ៉ូម និងគ្រឿងបង្គុំអាលុយមីញ៉ូមសម្រាប់នាំចេញទៅទីផ្សារ អាស៊ាន និងសហរដ្ឋអាមេរិក។ ការអនុវត្តគម្រោងនេះត្រូវបានរំពឹងថា នឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ និងដំណាក់កាលអនុវត្តដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន ស្របពេលជាមួយនឹងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្ត។

តាមរយៈកិច្ចប្រជុំខាងលើ ភាគីពាក់ព័ន្ធ ក៏បានណែនាំឱ្យម្ចាស់គម្រោងធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា និងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាននោះ។

ការបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងខេត្តព្រះសីហនុ ដែលរួមចំណែកដល់ការរីកលូតលាស់នៃកេរ្តិ៍ឈ្មោះរបស់ខេត្តជាមជ្ឈមណ្ឌលផលិតកម្ម និងការវិនិយោគ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]