ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបគំរូ
គម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ចិនក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមដំណើរសាងសង់ជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ។
យោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Prince Real Estate Group កាលពីពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ Prince City Centre ទំហំរហូតដល់ទៅ១៦.៣ ហិកតាបានចាប់ផ្តើមដំណើរសាងសង់ជាផ្លូវការហើយ។
គម្រោងដែលមានទំហំអភិវឌ្ឍន៍សរុបជាង ៧០០,០០០ម៉ែត្រការ៉េមួយនេះគឺមានចម្ងាយប្រមាណជា៨០០ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតោពីរនៃខេត្តព្រះសីហនុ។
តាមការបញ្ជាក់របស់ក្រុមហ៊ុនជាម្ចាស់អភិវឌ្ឍន៍ Prince Real Estate Group គម្រោង Prince City Centre គឺបែងចែកជាបីដំណាក់កាលដែលដំណាក់កាលទីមួយគឺជាការអភិវឌ្ឍន៍ Prince Smart Garden ក្នុងទំហំសរុបប្រមាណ ៨០,០០០ ម៉ែត្រការ៉េ បែងចែកជាអគារអាផាតមេនចំនួន៣និងមជ្ឈមណ្ឌលសេវាកម្មល្អប្រណីតផងដែរ។ គម្រោងនេះគ្រោងបញ្ចប់ការសាងសង់និងប្រគល់ជូនអតិថិជនក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
សម្រាប់ដំណាក់កាលទី ២ វិញ ក្រុមហ៊ុននឹង សាងសង់ជាមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយព្រមទាំងមានមន្ទីរពេទ្យលំដាប់អន្តរជាតិ។ ដោយឡែក សម្រាប់ដំណាក់កាលទី ៣ គឺជាការអភិវឌ្ឍន៍លំនៅដ្ឋានបែបសេវាកម្មចម្រុះ ដែលមានទាំងអាផាតមេន វីឡា អគារពាណិជ្ជកម្ម និងសេវាកម្ម ចម្រុះគ្រប់យ៉ាង។
តាមការអះអាងរបស់ក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ Prince City Centre នេះនឹងផ្តល់ បទពិសោធន៍ក្នុងការរស់នៅដ៏មានផាសុខភាពសម្រាប់អ្នករស់នៅក្នុងគម្រោងក៏ដូចជាសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។


