ក្រុមហ៊ុនចិនបានទទួលជោគជ័យក្នុងការដេញថ្លៃសាងសង់អគារភ្លោះ

ក្រុមហ៊ុនចិនចំនួនពីរបានទទួលជោគជ័យក្នុងការដេញថ្លៃសាងសង់គម្រោងអគារភ្លោះ ថៃប៊ុនរ៉ុង នៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Sino Great Wall Holdings និងក្រុមហ៊ុន Wuchang Shipbuilding Industry Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការវិនិយោគរួមគ្នា ហើយបានទទួលជោគជ័យ ក្នុងការដេញថ្លៃគម្រោងដែលមានតម្លៃ ២,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

នៅពេលដែលការសាងសង់បានបញ្ចប់ អគារភ្លោះដែលមាន ១៣៣ជាន់ នឹងមានកម្ពស់ ៥៦០ម៉ែត្រ។ វានឹងមានកម្ពស់ខ្ពស់ជាងអគារដែលខ្ពស់ជាងគេក្នុងប្រទេសពីរដង ហើយខ្ពស់ ជាងអគារ Petronas Towers នៃទីក្រុងកូឡាឡាំពួរ ១០០ម៉ែត្រ និងជាអគារ ខ្ពស់ជាងគេទី ៥លើពិភពលោក។

គម្រោងនេះនេះរួមមាន អាផាតមិន ការិយាល័យ សណ្ឋាគារប្រណីត ផ្សារទំនើប ជាមួយនឹងមជ្ឈមណ្ឌលកំសាន្តជាដើម។ ការសាងសង់ត្រូវបានគេរំពឹងទុកថានឹងប្រើប្រាស់ រយៈពេលប្រាំឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]