ក្រុមហ៊ុនចិន Shenzhen ចង់វិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា

ក្រុមហ៊ុន Shenzhen Jintong បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិទ្វេភាគី។

នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយគណៈប្រតិភូវិនិយោគចិន ដឹកនាំដោយលោក យ៉ង លីវ ប្រធានក្រុមហ៊ុនShenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្រ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ ប្រធានក្រុមហ៊ុន Shenzhen Jintong បានឱ្យដឹងថា ជំនួបពិភាក្សា មានគោលបំណងសិក្សាស្វែងយល់អំពីបរិបទឱកាសវិនិយោគលើវិស័យឱសថ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងសុខាភិបាលសូមស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង។

គួររម្លឹកថា ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះដែរ ក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) ក៏មានគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានារបស់ម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនទាំងពីរ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]