ក្រុមហ៊ុនចិនARK ប្រកាសបោះទុន $១.៣ពាន់លាន សង់សួនឧស្សាហកម្មលើដី១ពាន់ហិកតា នៅកំពង់ស្ពឺ

ក្រុមហ៊ុន ARK Electronics Group របស់ប្រទេសចិន គ្រោងទម្លាក់ទុនប្រមាណជាង១.៣ពាន់លានដុល្លាអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី ១០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងស្របតាមចក្ខុវិស័យរបស់លោកស្រីដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុនដាក់ស្នាក់ការកណ្តាល សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។

លោកស្រី បានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ គឺផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច​ ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន។ ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសុរបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ១០០០ហិកតា ក្រោមទុនវិនិយោគប្រមាណជា ១.៣ពាន់លានដុល្លាអាមេរិក ដោយរំពឹងថានឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាង ៣០០០នាក់។

ជុំវិញរឿងនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅសម្រាប់វិនិយោគរបស់ក្រុមហ៊ុនជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈឯកឧត្តមរំពឹងថា វត្តមានសួនឧស្សាហកម្មថ្មីមួយនេះ នឹងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺនិងបណ្តាខេត្តផ្សេងទៀត។

បើតាមនាយិកាក្រុមហ៊ុន សួនឧស្សាហកម្មថ្មីនេះ នឹងដំណើការដោយការប្រើប្រាស់បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្មចុងក្រោយបំផុត (360° Service System) ដែលអាចសន្និដ្ឋានបានថា ជាសួនឧស្សាហកម្មដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ឱ្យមានវត្តមាននៅកម្ពុជា។ ជាងនេះទៀត ក្រោយពេលសួនឧស្សាហកម្មមានវត្តមាន នៅខេត្តកំពង់ស្ពឺ ក្រុមហ៊ុនសន្យាថា នឹងជួយខេត្តក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ ដើម្បីឱ្យខេត្តមានសោភ័ណ្ឌភាពដូចខេត្ត Shenzhen ឬក៏ Zhongguancun របស់ចិន នាពេលអនាគតផងដែរ។

ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុន ARK Electronics Group មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ខេត្តកំពង់ស្ពឺ ដោយដាក់ទីតាំងវាជាតួអង្គដ៏សំខាន់នៅក្នុងអនាគតឧស្សាហកម្មរបស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]