ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូវិនិយោគិនជប៉ុនដែលមានតំណាងក្រុមហ៊ុនចំនួន៧។
តាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករបស់ក្រសួង កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុនខាងលើ បាននិងកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ប្រព្រិត្តឹកម្មសំណល់រឹង-រាវ ឧស្សាហកម្មឈើ អាហារសុខភាព និងការថែទាំមនុស្សចាស់នៅកម្ពុជា។
ក្នុងជំនួបខាងលើទៀតសោត ក្រុមហ៊ុន Green Power Techno បានប្រគល់ជូនក្រសួងបរិស្ថាននូវម៉ាស៊ីនចំហេះក្រៅ ចំនួន២គ្រឿង ហើយក្រុមហ៊ុន Angkor Bio Cogen ក៏បានប្រគល់ជូននូវវិញ្ញាបនបត្រឥណទានកាបូន។
គម្រោងវិនិយោគនេះធ្វើឡើង ខណៈដែលកម្ពុជាបានចូលរួមក្នុងប្រព័ន្ធសហការជាមួយប្រទេសជប៉ុនដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ហៅថា «យន្តការឥណទានកាបូនរួមគ្នា»កាលពីឆ្នាំ២០១៤។ បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តដោយជោគជ័យនូវគម្រោង ដែលប្រើបច្ចេកវិទ្យាជប៉ុនទំនើបៗចំនួន៦ ទាក់ទងនឹងការបំភ្លឺផ្លូវសាធារណៈ ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល ការការពារ និងអភិរក្សធនធានធម្មជាតិ។
គួរបញ្ជាក់ថា ការមកដល់នៃក្រុមហ៊ុនវិនិយោគជប៉ុន គឺបានកើតឡើងបន្ទាប់ពីកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា ហើយដើម្បីបង្កើតទីក្រុងឆ្លាតវៃ កម្ពុជាត្រូវដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថានជាដើម។ (អានបន្ថែម)
ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ តំណាងក្រុមហ៊ុនជប៉ុនចំនួន ៥៨ បានមកសិក្សាស្វែងរកឱកាសវិនិយោគនៅក្នុងវេទិកាសាធារណៈ ឯកជនស្តីពី «ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន»។ អានបន្ថែម
រូបភាពគោលដោយ ទំព័រហ្វ៊េសប៊ុកក្រសួងបរិស្ថាន