ក្រុមហ៊ុនជប៉ុន SATO បានសិទ្ធិសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើលោកតម្លៃជិត ១៤លានដុល្លារ នៅសៀមរាប

ថ្មីៗនេះ គម្រោងសាងសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោកមានទីតាំងស្ថិតក្នុងខេត្តសៀមរាប និងអគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ហើយ។

នេះបើយោងតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនជប៉ុន SATO KOGYO CO., LTD និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានផ្សាយលើទំព័រហ៊េកប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០២៤។

អគារនៃគម្រោងទាំងពីរនេះ នឹងត្រូវអនុវត្តតាមរយៈកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD​ ក្រោយជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនចំនួន ២.០៧៩.៨០០.០០០ យ៉េន (ប្រមាណជិត ១៤លានដុល្លារ) ។ (អានបន្ថែម)

គួរបញ្ជាក់ថា ជំនួយខាងលើនេះត្រូវបានបានបែងចែកជាពីរចំណែក ដោយមួយចំណែក នឹងត្រូវសាងសង់អគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាប ជាអគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង១៥.០០០ម៉ែត្រក្រឡា។

ក្រោយសាងសង់រួចរាល់ អគារនេះ នឹងក្លាយជាអគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក ជាមរតកជាតិមួយ ដាក់បង្ហាញសាធារណជនជាតិ និងអន្តរជាតិ បានយល់ដឹងនូវសកម្មភាពផ្សេងៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងបានកសាងសន្ដិភាពនៅកម្ពុជា។

ម្យ៉ាងទៀត សារមន្ទីរមួយនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២ហិកតា ស្ថិតឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A។

រីឯជំនួយមួយចំណែកទៀតនឹងត្រូវបែងចែកលើគម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេ​ក​ទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង ដែលនឹងសាងសង់អគារសាលប្រជុំ (ចំណុះ៤០០នាក់) ចំនួន ១ខ្នង អគារសិក្សា ចំនួន១ខ្នង២ជាន់មាន១០បន្ទប់ អគារអន្ដេវាសិកដ្ឋាន២ខ្នង (សម្រាប់សិក្ខាកាម ចំនួន១២០នាក់) អគារអាហារដ្ឋានចំនួន១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុកៅអីជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]