ក្រុមហ៊ុនដ៏ចំណាស់១មកពីចិន បង្ហាញឆន្ទះចង់ធ្វើការកែច្នៃផលិតផលរបស់កម្ពុជា សម្រាប់នាំចេញ

 

ក្រុមហ៊ុន Wuxi Guolian Group Co., Ltd.  ដែលជាក្រុមហ៊ុនមួយមានអាយុកាល ១០៦ឆ្នាំ មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញឆន្ទះក្នុងការជំរុញការកែច្នៃផលិតផលកសិផលកម្ពុជា ដើម្បីនាំទៅកាន់ទីផ្សារចិន។

ផែនការនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ហ័រ សៀវហ្វុង បានថ្លែងអំណរគុណក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន និងបានផ្តល់នូវអនុសាសន៍ល្អៗពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចនៅកម្ពុជា។ លោកបន្តថា ក្រុមហ៊ុនមានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ខណៈលោកសង្ឃឹមថាតាមរយៈជំនួបនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ីក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានបង្ហាញការគាំទ្រ និងសង្ឃឹមថាក្រុមហ៊ុន នឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ដែលជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា ចិនឱ្យកាន់តែរឹងមាំ។ មួយវិញទៀត ឯកឧត្តម ក៏បានស្នើចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. គឺជាក្រុមហ៊ុនរបស់រដ្ឋចិន ដែលមានអាយុកាលប្រមាណ ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ, ផ្សារមូលបត្រ, កម្មន្តសាល, ថាមពលបៃតង និងថាមពលកកើតឡើងវិញ ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនដ៏ចំណាស់មួយនេះ ក៏បានវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]