ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ដែលស្ថិតនៅក្រោមក្រុមសារជីវកម្ម Precise Cooperation មកពីប្រទេសថៃ បានបង្ហាញគម្រោងវិនិយោគ បង្កើតរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមករា ក្រុមហ៊ុនបានបង្ហាញគម្រោង ក្នុងកិច្ចប្រជុំនៅសាលារដ្ឋបាលខេត្តពោធិ៍សាត់។
លោកបន្តថា ក្រុមហ៊ុនបានស្នើសុំការសម្របសម្រួលពីរដ្ឋបាលខេត្ត ក្នុងការវិនិយោគរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី ដើម្បីឲ្យក្រុមហ៊ុនពន្លឿនការវិនិយោគនេះ។
យោងតាមព័ត៌មានរដ្ឋបាលសាលាខេត្ត បានស្រង់សំដី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន លោក Nathapong Korom ថា ក្រុមហ៊ុនមានទំនុកចិត្តចង់វិនិយោគ តម្លើងរោងចក្រគ្រឿងបរិក្ខាអគ្គិសនី ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដោយពិនិត្យឃើញថា ខេត្តនេះពិតជាមានសក្តានុពលជាក់លាក់ ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយក្នុងតំបន់ និងបន្តចែកចាយទៅបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេស។
យោងតាមគេហទំព័រក្រុមហ៊ុន Precise Corporation, ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលនាំមុខគេមួយ នៅប្រទេសថៃ ផ្នែកអភិវឌ្ឍនថាមពលអគ្គិសនី ប្រកបដោយនិរន្តរភាព៕