ក្រុមហ៊ុនបច្ចេកវិទ្យាចិនចង់សហការជាមួយកម្ពុជារៀបចំថ្នាលឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីជុំវិញពិភពលោក

ដើម្បីបង្កើនឱកាសវិនិយោគជាសាកល ក្រុមហ៊ុន 86Links Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិន បានបង្ហាញពីគោលបំណងចង់សហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតបណ្តុះថ្នាលបច្ចេកវិទ្យាឌីជីថលទំនើប ដែលអាចទាក់ទាញការវិនិយោគពីជុំវិញពិភពលោកមកកាន់កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដាក់ប្រទេសកម្ពុជាជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគអន្តរជាតិ ជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតនៅក្នុងតំបន់។

នេះបើតាមជំនួបរវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក នាវ តាហុង (Niu Dahong) បានឱ្យដឹងថា ក្រុមហ៊ុន 86Links Co., Ltd. មានជំនាញនិងបទពិសោធន៍ជោគជ័យលើការផ្តល់សេវារៀបចំថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅប្រទេសចិន។

ទន្ទឹមនឹងនេះ លោក នាវ តាហុង បានបង្ហាញពីគោលបំណងនៃគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយទាក់ទាញការវិនិយោគពីជុំវិញពិភពលោកមកកាន់កម្ពុជា។

គម្រោងនេះ គឺធ្វើការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ការតភ្ជាប់បណ្តា​ញព័ត៌មាន/ទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជាដើម។

បន្ថែមពីនេះ គម្រោងរៀបចំថ្នាលបច្ចេកវិទ្យានេះ ក៏អាចធ្វើការតភ្ជាប់ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័នជំរុញវិនិយោគនិងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកព័ត៌មាននានាពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅធ្វើការវិនិ​យោគនៅក្រៅប្រទេសផងដែរ។

នៅពេលដែលកម្ពុជាស្វែងរកការលើកកម្ពស់ទីតាំងរបស់ខ្លួននៅលើផែនទីវិនិយោគសកល ភាពជាដៃគូជាមួយ 86Links Co., Ltd. អាចជារបត់ដ៏សំខាន់មួយក្នុងការទាក់ទាញមូលធនអន្តរជាតិ ជំរុញការបង្កើតថ្មី និងការបង្កើតកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សភាពាណិជ្ជកម្មអាម៉េរិក សន្យាជួយកៀរគរវិនិយោគិនពីប្រទេសខ្លួនមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា

សភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យា […]

កម្ពុជាត្រៀមបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដែលផ្តោតលើជំនាញសំខាន់ចំនួន ៩

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យឌីជីថល […]

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថ […]

បដិវត្តន៍ដឹកជញ្ជូន៖ ការផ្លាស់ប្តូរទៅកាន់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព

ទទួលយកការច្នៃប្រឌិតឌីជីថលសម្រាប់ការសាងសង់ប្រកបដោយប្រសិទ […]