ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមកពីតៃវ៉ាន់ ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្តអគ្គីសនីនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបៃតងរបស់កម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ដ៏ល្បីឈ្មោះ ADATA Technology Co., Ltd. កំពុងស្វែងរកឱកាសក្នុងការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតរថយន្តអគ្គីសនី (Electric vehicle)។

នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ​ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគលើឧស្សាហកម្មបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតរថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងបែបបុរាណដូចជាការប្រើសាំងជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ការវិនិយោ​គលើឧស្សាហកម្មបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅគ្រប់កម្រិត។

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន ADATA Technology Co., Ltd. បានជួបក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា ជាមួយនឹងទឹកប្រាក់ក្នុងផែនការចំនួន ១០០លានដុល្លារ នៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ តាមរយៈការកសាងរោងចក្រកែច្នៃអេឡិចត្រូនិច និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា។

ក្រុមហ៊ុន ADATA Technology Co., Ltd ជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ មានរោងចក្រជាច្រើននៅតាមបណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក ចិន និងឥណ្ឌា ដែលត្រូវបានបង្កើតតាំងពីឆ្នាំ២០០១ នៅកោះតៃវ៉ាន់ ជាមួយនឹងការបណ្តាក់ទុនប្រមាណជា ៩៤,៥លានដុល្លារ។ ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនផលិតបន្ទះឈីប (DRAM) និង SSD ធំជាងគេនៅទ្វីបអាស៊ី និងបានឈរនៅលំដាប់លេខ២ នៅទូទាំងពិភពលោក ក្នុងតម្លៃទីផ្សារប្រមាណជាង ៩៤៥លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]