ក្រុមហ៊ុនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប

ក្រុមហ៊ុនចំនួនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩។

ថ្លែងទៅកាន់បណ្តាសារព័ត៌បន្ទាប់ពីចប់កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវជាតិលេខ៥ជាមួយក្រុមហ៊ុនជប៉ុនរួចមក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរបាននិងកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។

ឯកឧត្តម បានមានប្រសាសន៍ថា៖«យើងមានក្រុមហ៊ុនពីរកំពុងសិក្សារផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប៤គន្លងផ្នែកឯកជន ជាប្រភេទ BOT [ទម្រង់បែបសាងសង់-ប្រត្តិបត្តិការ-ផ្ទេរ] ។

«យើងឲ្យគេសិក្សារតែគេមិនទាន់បានយកលទ្ធផលការសិក្សាររបស់គេមកពិភាក្សារជាមួយក្រសួងនៅឡើយទេ» ឯកឧត្តមបានបន្ត។

ការស្វាគមន៍និងបើកផ្លូវឲ្យក្រុមហ៊ុនឯកជនសិក្សារលទ្ធភាពសាងសង់ផ្លូវមួយខ្សែនេះគឺដោយសារបច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ៦ភ្នំពេញ-សៀមរាបមិនមានទំហំស្នើគ្នានោះទេដែលក្នុងនោះពីភ្នំពេញទៅស្គន់គឺរដ្ឋាភិបាលបានពង្រីកពី២គន្លងទៅ៤គន្លងហើយ ក៏ប៉ុន្តែពីស្គន់ទៅសៀមរាបរដ្ឋាភិបាលមិនទាន់មានគម្រោងពង្រីកពី២គន្លងទៅ៤គន្លងនៅឡើយទេ។ ហេតុនេះ រដ្ឋាភិបាលបាននិងកំពុងបើទ្វារស្វាគមន៍ផ្នែកឯកជនដែលមានបំណងចង់វិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប៤គន្លង។

គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿនគឺត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តយ៉ាងខ្លាំងដែលក្នុងនោះផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាភ្នំពេញ-ព្រះសីហនុបាននិងកំពុងរៀបចំត្រៀមដំណើរការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]