ក្រុមហ៊ុនសុខាភិបាលដ៏ធំ១នៅប្រទេសអូស្រ្តាលី  ចង់បោះទុនវិនិយោគនៅកម្ពុជា

Aspen Medical គឺជាក្រុមហ៊ុនឈានមុខគេផ្នែកសុខាភិបាលនៅប្រទេសអូស្រ្តាលី កំពុងស្វែងរកកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ សំដៅបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Glenn Keys AO ស្ថាបនិក និងប្រធានក្រុមហ៊ុន Aspen Medical នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ  ប្រធានក្រុមហ៊ុន Aspen Medical បានបង្ហាញអំពីប្រវត្តិការងារ និងបទពិសោធន៍របស់ក្រុមហ៊ុនដែលធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកលើគម្រោងសុខាភិបាលនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជី។ លោកថា ក្រុមហ៊ុននឹងសិក្សាលម្អិតលើវិសាលភាពគ្របដណ្តប់សម្រាប់ការវិនិយោគនៅកម្ពុជា ហើយស្វែងរកកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធសំដៅបណ្តាក់ទុនវិនិយោគនាពេលអនាគត។

ទន្ទឹមគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ទៅកាន់ក្រុមហ៊ុនដែលគ្រោងនឹងធ្វើការសិក្សាលម្អិតអំពីការវិនិយោគនៅកម្ពុជា ខណៈឯកឧត្តម ក៏បានលើកបង្ហាញអំពីសក្តានុពលចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Aspen Medical មិនត្រឹមតែបានវិនិយោគលើផ្នែកសុខាភិបាលនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជីប៉ុណ្ណ៉ទេ ក្រុមហ៊ុននេះ ក៏មានប្រតិបត្តិការសេវាសុខាភិបាលនៅក្នុងប្រទេសមហាអំណាចធំៗមួយចំនួនទៀតលើពិភពលោកដូចជាសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសផងដែរ។

កិច្ចសហការដ៏មានសក្តានុពលរវាង Aspen Medical និង Cambodia បង្ហាញពីជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការពង្រឹងវិស័យថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]