ក្រុមហ៊ុនអឺរ៉ុប កំពុងស្វែងរកឱកាសអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបនៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន European Wellness Biomedical Group កំពុងស្វែងរកឱកាសនៃការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូចម្រុះ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ម៉ៃ ចាន់ (Maike Chan) ប្រធានសម្ព័ន្ធក្រុមហ៊ុន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ ម៉ៃ ចាន់ បានឱ្យដឹងថា លោកជាអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើបនៃប្រព័ន្ធភាពស៊ាំ និងការជួសជុលកោសិកា និងជាអ្នកស្រាវជ្រាវ អ្នកនិពន្ធ និងអ្នកបង្កើតថ្មី។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់នូវគោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាស្វែងរកឱកាសនៃការអភិវឌ្ឍបច្ចេកវិទ្យា​វេជ្ជសាស្ត្រទំនើបនេះនៅកម្ពុជា។

ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូពីយុទ្ធសាស្ត្រអាទិភាព៩ និងអាទិភាពចម្បង៣ របស់ក្រសួ​ង​​សុខាភិបាលដែលកំពុងដាក់អនុវត្តយ៉ាងសកម្មក្នុងការកែលម្អប្រព័ន្ធសុខាភិបាលនៅកម្ពុជា ទាំងក្នុងវិស័យសាធា​រណៈ និងឯកជន។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងក៏កំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រីកសេវាដោយចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលមានការទទួលស្គាល់ជាអន្តរជាតិ (ពិសេសពីអង្គការសុខភាពពិភពលោក) និងសមស្របតាមបរិបទកម្ពុជា។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ ម៉ៃ ចាន់ ប្រធានសម្ព័ន្ធក្រុមហ៊ុន European Wellness Biomedical Group បាន​យល់ស្របតាមក្រសួងសុខាភិបាល ហើយនឹងបន្តការពិភាក្សា ដើម្បីបង្កើតឱកាសបណ្តុះបណ្តាលធនធានមនុស្ស​​ទៅលើផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ដែលពិភពលោកមានការទទួលស្គាល់ជាបន្តទៅទៀត។

នៅពេលដែលប្រទេសកម្ពុជាស្វែងរកការពង្រឹងសមត្ថភាពផ្នែកថែទាំសុខភាពរបស់ខ្លួន កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអឺរ៉ុបសន្យាអនាគតដ៏ភ្លឺស្វាងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ដែលធានាបាននូវការថែទាំសុខភាពកាន់តែប្រសើរឡើងសម្រាប់ប្រទេសជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]