ក្រុមហ៊ុន Azza Decor នាំប្រណីតភាពនៃអុីតាលីមកប្រទេសកម្ពុជា

ជាមួយនឹងការចាប់ផ្តើមជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ ២០១៥ ក្រុមហ៊ុន Azza Decor (កម្ពុជា) Co., Ltd. ជាអ្នកផ្គត់ផ្គង់ដំបូងតែមួយគត់ខាងការតុបតែងយ៉ាងប្រណីតរបស់សាខាអ៊ីតាលីដើម្បីទីផ្សារសំណង់នៅកម្ពុជា។

ឥឡូវ Azza គឺជាក្រុមហ៊ុនចែកចាយតែមួយគត់នៅក្នុងប្រទេសកម្ពុជានូវឥដ្ឋដ៏ប្រណីតមកពីអ៊ីតាលី បរិក្ខារបន្ទប់ទឹកអនាម័យ និងផ្ទាំងរូបភាពជាមួយម៉ាកដូចជា Versace, Valentino និង Atlas Concorde ជាដើម។

ខណៈពេលដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយបរិក្ខារបន្ទប់ទឹកម៉ាក Gessi, គ្រឿងសង្ហារឹមប្រណិតម៉ាក LEMA, ម៉ូតសហសម័យ MALEABA និង MOBILIDEA និង ម៉ូតបុរាណ MONAMOUR Arredeameti និង SOCCI, ក្រុមហ៊ុន Azza គ្រោងនឹងនាំចូលគ្រឿងសង្ហារឹម និងសម្ភារផ្ទះបាយ ម៉ាក Versace និង Jacuzzi នៅដើមឆ្នាំ២០១៦។= ជាមួយគ្នានេះដែរ អតិថិជននឹងទទួលបានវិញ្ញាបនប័ត្រនៃប្រភពដើមនៃរាល់ផលិតផលដែលពួកគេបានទិញពី AZZA Decor។

- Video Advertisement -