ក្រុមហ៊ុន Bentley Systems និង Enactus រួមគ្នាចាប់ផ្តើម iTwin4Good ចំពេលពិភពលោកប្រឈមកង្វះខាតកម្លាំងពលកម្មហេដ្ឋារចនាសម្ព័ន្ធសកល
ការប្រកួតប្រជែងនិស្សិតអន្តរជាតិប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ
នៅ EXTON រដ្ឋភេសីលវេនៀល — ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 — នៅពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធសកលប្រឈមមុខនឹងកង្វះកម្លាំងការងារដ៏សំខាន់ ក្រុមហ៊ុន Bentley Systems Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសាជីវកម្មផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខមួយនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុន Enactus ដែលជាអង្គការមិនរកប្រាក់ចំណេញសកលក្នុងគោលដៅជំរុញនវានុវត្តន៍ភាពរបស់និស្សិត និងសហគ្រិនភាព ថ្មីៗនេះបានប្រកាសការចាប់ផ្តើមកម្មវិធីប្រកួតប្រជែងជាអន្តរជាតិមួយឈ្មោះថា 2025 iTwin4Good Challenge ដោយផ្តល់ឱកាសដល់សិស្សនិស្សិតតាមបណ្តាសាកលវិទ្យាល័យក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលភ្លោះ ដើម្បីចូលរួមជួយដោះស្រាយបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធសកល។
គំនិតផ្តួចផ្តើមនេះកើតឡើងជួនពេលវេលាដ៏សំខាន់មួយ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យហេដ្ឋារចនាសម្ព័ន្ធសកលបានប្រឈមមុខនឹងកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានការកើនឡើងនូវតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលល្អប្រសើរ និងធន់ជាងមុនក៏ដោយ។ ជាឧទាហរណ៍ វិទ្យាស្ថានស្រាវជ្រាវនៃក្រុមប្រឹក្សាវិស្វកម្មអាមេរិក (ACEC) រាយការណ៍ថា ក្រុមហ៊ុនវិស្វកម្មចំនួន 49 ភាគរយប្រឈមនឹងការបាត់បង់គម្រោងក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ ខណៈដែលឧស្សាហកម្មសំណង់ខ្វះខាតកម្លាំងពលកម្មជាង 400,000 នាក់ នេះបើយោងតាម សមាគមអ្នកសាងសង់និងម៉ៅការ។
កម្មវិធី iTwin4Good Challenge នឹងផ្តល់ជូនសិស្សនិស្សិតនៅលើផ្លូវមួយដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដោយរួមបញ្ចូលគ្នានូវចំណង់ចំណូលចិត្តរបស់ពួកគេចំពោះផលប៉ះពាល់សង្គម និងបរិស្ថាន ជាមួយនឹងថាមពលនៃបច្ចេកវិទ្យាឌីជីថល។ តាមរយៈការកសាងជំនាញ និងផ្លូវចិត្ត កម្មវិធីនេះបាននាំមកនូវភាពប៉ិនប្រសប់ជាសាកល សំដៅដល់ការរីកលូតលាស់សម្រាប់មនុស្សជំនាន់ថ្មី ដែលជាភាពចម្រុះនៃអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ជាមួយនឹងការអភិវឌ្ឍន៍ដំណោះស្រាយ។ សិស្សនិស្សិតអាចចាប់ផ្តើមកម្មវិធីនេះរយៈពេលប្រាំមួយសប្តាហ៍ដែលមានការបណ្តុះបណ្តាលបច្ចេកទេស ការណែនាំពីគ្រប់សាខារបស់ Bentley និងឱកាសដើម្បីទទួលបានការបញ្ជាក់ជាសហការីអ្នកអភិវឌ្ឍន៍ iTwin។ អ្នកចូលរួម—អាចជាបុគ្គល ឬជាក្រុមរហូតដល់ទៅបីនាក់—នឹងប្រើវេទិកា iTwin របស់ Bentley ដើម្បីបង្កើតកម្មវិធីដែលអាចជំរុញភាពវិជ្ជមានក្នុងបរិស្ថាន ឬផល់ប៉ះពាល់សង្គមនៅក្នុងសហគមន៍របស់ខ្លួន។
ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែង
ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ 2025 និស្សិតមកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ នឹងប្រកួតប្រជែងរួមគ្នា ចំណែកនិស្សិតប្រេស៊ីលនឹងចូលរួមក្នុងការប្រកួតសម្រាប់ជុំក្នុងប្រទេស។ អ្នកជាប់ចំណាត់ថ្នាក់កំពូល នឹងបង្ហាញដំណោះស្រាយរបស់ខ្លួនទៅកាន់ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មប្រកួតប្រជែងដើម្បីយករង្វាន់ជាសាច់ប្រាក់ និងឈានទៅវគ្គប្រកួត “ជើងឯកជម្រុះចុងក្រោយ” ជាមួយអ្នកឈ្នះជាសាកល សិស្សនិស្សិតនឹងទទួលបានឱកាសចូលរួមព្រឹត្តិការណ៍ Enactus World Cup 2025 នៅទីក្រុងបាងកក។
លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាព និងអប់រំរបស់ Bentley Systems មានប្រសាសន៍ថា “កម្មវិធី iTwin4Good Challenge គឺវាលើសពីការប្រកួតប្រជែងរបស់សិស្សនិស្សិត វាគឺជាកាតាលីករសម្រាប់ការផ្លាស់ប្តូរ និងការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសាកល”។ “តាមរយៈការបញ្ចូលគំនិតវ័យក្មេងក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពពិត និងជំនួសដោយមនុស្សជំនាន់ក្រោយជាមួយនឹងជំនាញឌីជីថលភ្លោះ យើងកំពុងបណ្តុះទេពកោសល្យដែលមានសមត្ថភាពដោះស្រាយទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមប្រកបដោយនិរន្តរភាពនៅថ្ងៃអនាគត។”
លោក George Tsiatis ជាប្រធាន និងជានាយកប្រតិបត្តិ នៃគម្រោង Enactus Global & Resolution បានបន្ថែមថា “ភាពជាដៃគូនេះបង្ហាញគំនិតល្អបំផុតដែលយើងកំពុងធ្វើ ដោយផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពពិតតាមរយៈការច្នៃប្រឌិត និងសហគ្រិនភាព។ នៅពេលដែលមនុស្សវ័យក្មេងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងសកម្មភាពដែលជំរុញដោយទស្សនវិស័យ ពួកគេមិនគ្រាន់តែដោះស្រាយបញ្ហានាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ពួកគេបានកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតប្រកបដោយនិរន្តរភាពជាងមុន។”
បទពិសោធន៍ដែលសហការគ្នានេះ នឹងអភិវឌ្ឍអ្នកជំនាញសម្រាប់ឧស្សាហកម្មនាពេលអនាគត់ ដែលជាការបញ្ចូលនូវការអនុវត្តបច្ចេកវិទ្យាឌីជីថលភ្លោះដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពិភពពិត ដោយកាត់បន្ថយគម្លាតរវាងការសិក្សា និងការច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពល។ សម្រាប់ការមើលការផ្ដួចផ្ដើមក្នុងសកម្មភាព សូមមើលបទបង្ហាញចុងក្រោយ iTwin4Good Championship ឆ្នាំ 2024 ពីប្រទេសកាហ្សាក់ស្ថាន។
អំពី Enactus
Enactus គឺជាវេទិកាសិក្សាតាមរយៈបទពិសោធន៍ដ៏ធំបំផុតរបស់ពិភពលោក ដែលបានចូលរួមអភិវឌ្ឍអ្នកដឹកនាំសហគ្រិន និងនវានុវត្តន៍សង្គមនៅទូទាំង 35+ ប្រទេស។ តាមរយៈបណ្តាញនៃសាកលវិទ្យាល័យ និងអ្នកដឹកនាំធុរកិច្ចរបស់យើង យើងភ្ជាប់និស្សិតជាង 40,000 នាក់ជារៀងរាល់ឆ្នាំផ្អែកលើក្រុមតាមគម្រោង ដែលបង្កើតភាពជាអ្នកដឹកនាំសំខាន់ៗ តាមរយៈការគ្រប់គ្រងគម្រោង និងជំនាញសហគ្រាស ខណៈពេលដែលវាបានផ្តល់សារសំខាន់ទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ បង្កើតឡើងក្នុងឆ្នាំ 1975 និស្សិត Enactus បានចាប់ផ្តើមគម្រោង និងអាជីវកម្មជាង 75,000 ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ខណៈពេលដែលយើងកំពុងអភិវឌ្ឍអ្នកដឹកនាំនៅថ្ងៃអនាគត់ដែលជាកាតាលីករសម្រាប់ជំរុញអាជីវកម្ម និងបេះដូងសម្រាប់ពិភពលោក។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.enactus.org។
អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។
© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, and iTwin are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
ព័ត៌មានបន្ថែម សូមទំនាក់នង៖
ផ្នែកផ្សព្វផ្សាយ៖ លោកស្រី Chris Phillips, PR@news.bentley.com
ផ្នែកវិនិយោគ៖ លោក Eric Boyer, IR@bentley.com
ផ្នែក Enactus Press: លោក Jared Proudfoot, jared@resolutionproject.org

