ក្រុមហ៊ុន Bentley Systems ប្រកាសការតែងតាំងនាយកប្រតិបត្តិថ្មី

ការផ្លាស់ប្តូរតំណែងថ្មីរបស់ក្រុមហ៊ុន Bentley System នឹងជួយពង្រឹងនិរន្តរភាពរបស់ស្ថាប័ន និងការរួមចំណែកដល់និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធសកលផងដែរ

ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសតែងតាំងមន្ត្រីប្រតិបត្តិថ្មីរបស់ខ្លួននៅថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ ក្នុងពិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៣ នៅសិង្ហបុរី។

លោកស្រី Kristin Fallon ត្រូវបានតែងតាំងជាប្រធានផ្នែកទីផ្សារ ដែលមានមូលដ្ឋាននៅ Annapolis រដ្ឋ Maryland ។ លោកស្រី Fallon គឺជានាយកជាន់ខ្ពស់ និងជាប្រធានទីផ្សារឌីជីថលនៅក្រុមហ៊ុន GE HealthCare ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងកម្មវិធីសូហ្វវ៊ែរតម្លៃ ១៨ ពាន់លានដុល្លារ។ ក្នុងចំណោមសមិទ្ធផលជាច្រើន លោកស្រី បានដឹកនាំការផ្លាស់ប្តូរម៉ាកយីហោរបស់ក្រុមហ៊ុនឡើងវិញ ដែលជាផ្នែកមួយនៃការផ្តាច់ខ្លួនពីក្រុមហ៊ុន GE ហើយចេញពីស្នាដៃនេះ លោកស្រីត្រូវបានគេប្រសិទ្ធនាមថា កំពូលអ្នកចរចារប្រចាំ (Communicator of the Year) ដោយសមាគមអ្នកផ្សាយពាណិជ្ជកម្មជាតិ។ មុនពេលបម្រើការនៅក្រុមហ៊ុន GE លោកស្រីបានចំណាយពេល ១០ ឆ្នាំនៅក្នុងជំនួយអន្តរជាតិ ដឹកនាំទីផ្សារ និងទំនាក់ទំនងសម្រាប់គម្រោងអភិវឌ្ឍន៍សង្គម បរិស្ថាន និងសេដ្ឋកិច្ចនៅអាស៊ី និងអាហ្វ្រិក។ លោកស្រី Fallon ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Wake Forest និង MBA នៅសាកលវិទ្យាល័យ Maryland ។ លោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសម្រាប់ការបង្កើតតម្លៃសង្គមរបស់សាកលវិទ្យាល័យ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមផ្សព្វផ្សាយ ពាណិជ្ជកម្មអន្តរជាតិ។

លោកស្រី Fallon ទទួលតំណែងបន្តពីលោក Chris Bradshaw ដែលប្តូរទៅកាន់តួនាទីថ្មីនៃប្រធានផ្នែកនិរន្តរភាព ដែលមានមូលដ្ឋាននៅ Easton រដ្ឋ Maryland ដោយនាំមកនូវគំនិតផ្តួចផ្តើមផ្នែកនិរន្តរភាព និងការអប់រំរបស់ Bentley ដោយមានគោលបំណងផ្តល់អំណាចដល់អ្នកប្រើប្រាស់ Bentley ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមជាមួយនឹងការធានាដល់វិស្វករជំនាន់ក្រោយឱ្យមានឧបករណ៍ និងចំណេះដឹងដើម្បីទទួលបានជោគជ័យ។

ចំណែកលោក Colin Ellam ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃម៉ាកយីហោ Cohesive ដែលជាអាជីវកម្មផ្នែកសមាហរណកម្មឌីជីថលរបស់ក្រុមហ៊ុន Bentley ដែលមានមូលដ្ឋាននៅទីក្រុង Manchester ចក្រភពអង់គ្លេស។ មុនមកកាន់តំណែងថ្មីនេះ លោក Ellam ធ្លាប់បម្រើការជាប្រធានផ្នែកថាមពលនុយក្លេអ៊ែរពិភពលោកនៅ Capgemini ។ កាលពីមុន លោកធ្លាប់បានដឹកនាំគម្រោងអាជីវកម្ម Capital Projects សម្រាប់ក្រុមហ៊ុន Accenture នៅចក្រភពអង់គ្លេស ដោយផ្តល់សេវាប្រឹក្សាយោបល់ និងបច្ចេកវិទ្យាសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការដឹកជញ្ជូន ឧបករណ៍ប្រើប្រាស់ និងថាមពល។ លោក Ellam បានធ្វើការនៅតាមភូមិសាស្រ្តជាច្រើន រួមទាំងអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក ហើយបានរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិកអស់រយៈពេល ៣ ឆ្នាំ។ គាត់ ស្នងតំណែងពីលោក Mark Bew ដែលកាលពីនៅកាន់តំណែងលោក បានទទួលតួនាទីជាទីប្រឹក្សា ដោយបានពង្រីកយីហោ Cohesive ទៅជាស្ថាប័នពិភពលោកដែលមានសហសេវិកជាង ៧០០ នាក់ក្នុង ១៥ ប្រទេស។

រីឯលោក Oliver Conze ទទួលតំណែងជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Bentley Infrastructure Cloud ដែលមានមូលដ្ឋាននៅទីក្រុង Heidelberg ប្រទេសអាល្លឺម៉ង់។ ថ្មីៗនេះលោក Conze គឺជាប្រធានផ្នែកផលិតផលនៅ Customs4trade ដែលជាការ​ចាប់ផ្តើមអាជីវកម្ម B2B SaaS ដោយមានគោលបំណងធ្វើស្វ័យប្រវត្តិកម្មការគ្រប់គ្រង​ពាណិជ្ជកម្មអន្តរជាតិ និងជាកន្លែងដែលគាត់ទទួលខុសត្រូវលើផ្នែកផលិតផល បច្ចេកវិទ្យា និងប្រតិបត្តិការ។ មុនពេលបម្រើការនៅទីនេះ លោក Conze ធ្លាប់បានចំណាយពេល ១៥ ឆ្នាំនៅ SAP ជាកន្លែងដែលគាត់បានកាន់តួនាទីប្រតិបត្តិជាច្រើនក្នុងការគ្រប់គ្រង​ផលិតផល យុទ្ធសាស្រ្តផលប័ត្រ និងភាពជោគជ័យរបស់អតិថិជន។ លោក Conze បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មនៅវិទ្យាស្ថាន Karlsruhe Institute of Technology, MS in Management Science នៅសាកលវិទ្យាល័យ Stanford និងសញ្ញាបត្របណ្ឌិត នៅសាកលវិទ្យាល័យ University of St. Gallen។

លោក Nicholas Cumins ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Bentley បាននិយាយថា “នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងជាពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមក្នុងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ វាគឺជារឿងដ៏រីករាយដែលក្រុមហ៊ុន Bentley Systems បានទាក់ទាញយកបានមនុស្សដែលមានទេពកោសល្យលំដាប់ពិភពលោក យកមកធ្វើការនៅក្នុងក្រុមហ៊ុនយើង ដើម្បីជំរុញឱ្យក្រុមហ៊ុនយើងឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់យើង និងដើម្បីជួយអ្នកប្រើប្រាស់កម្មវិធីរបស់យើងនៅក្នុងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធទូទាំង ពិភពលោក ក្នុងការរចនា សាងសង់ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ និរន្តរភាព និងមានភាពធន់ជាងមុន។”


លោកស្រី Kristin Fallon ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bentley Systems ។ រូបថតរបស់ Bentley Systems។


លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាពនៃក្រុមហ៊ុន Bentley Systems ។ រូបថតរបស់ Bentley Systems។


លោក Colin Ellam នាយកប្រតិបត្តិនៃយីហោ Cohesive (បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Bentley Systems)។ រូបថតរបស់ Bentley Systems។


លោក Oliver Conze, អនុប្រធានជាន់ខ្ពស់នៃយីហោ Bentley Infrastructure Cloud របស់ក្រុមហ៊ុន Bentley Systems។ រូបថតរបស់ Bentley Systems។

##

អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។

www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, Cohesive, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]