ក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយកក្រុមហ៊ុន Flow State Solutions ដើម្បីចងក្រងគំរូទិន្នន័យទាញយកកម្តៅពីក្នុងដី
ការច្របាច់បញ្ចូលគ្នានូវគំរូភូគព្ភសាស្ត្ររបស់ក្រុមហ៊ុន Seequent ជាមួយនឹងកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី របស់ក្រុមហ៊ុន Flow State Solutions
ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ថាក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនលើផ្នែកភូគព្ភសាស្ត្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Flow State Solutions ដែលជាក្រុមហ៊ុនឈានមុខក្នុងកម្មវិធីទាញយកថាមពលកម្តៅចេញពីក្នុងដី។ កិច្ចព្រមព្រៀងថ្មីនេះ បានជួយពង្រឹងជំហររបស់ក្រុមហ៊ុន Seequent ឱ្យក្លាយជាអ្នកផលិតកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី និងកាន់តែមានភាពទូលំទូលាយជាងមុន។
បន្ទុកថាមពលកម្តៅចេញពីក្នុងដី (geothermal reservoir) របស់ Flow State Solution ជាមួយឧបករណ៍ wellbore និងកម្មវិធីគំរូត្រាប់នៃបណ្តាញផ្ទៃក្រឡា (surface network simulation software) ជួយអ្នកបង្កើតគម្រោងផ្នែកវិស្វកម្ម និងអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីធនធានថាមពលក្នុងដីសម្រាប់ការអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាព និងកែលម្អគុណផលទិន្នន័យនៃសមាសធាតុក្នុងដី។ ការរួមបញ្ចូលផលប័ត្រ Volsung របស់ក្រុមហ៊ុន Flow State Solutions ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន Seequent នឹងបង្កើតដំណោះស្រាយដ៏រឹងមាំបំផុតសម្រាប់ការវិភាគបន្ទុកថាមពលក្នុងដី។ លក្ខណៈពិសេសដែលមានដាក់បញ្ចូលក្នុងកម្មវិធី Leapfrog Energy អាចត្រូវបានប្រើប្រាស់ ជាមួយកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដីរបស់ Flow State Solutions ដើម្បីបង្កើតរូបភាពពេញលេញនៃសមាសធាតុសំខាន់ៗក្នុងដី។
ស្ថាប័នឈានមុខជាច្រើនក្នុងវិស័យភូគព្ភសាស្ត្រ ធ្លាប់បានប្រើប្រាស់និងឈ្វែងយល់កម្មវិធីរបស់ក្រុមហ៊ុនទាំងពីររួចហើយ ក្នុងប្រតិបត្តិការគ្រប់គ្រងធនធានរបស់ពួកគេ។ លោក Simon Webbison អនុប្រធានផ្នែករុករក និងគ្រប់គ្រងធនធាននៃក្រមហ៊ុន Ormat Technologies Inc. បាននិយាយថា “ក្រុមហ៊ុន Ormat Technologies គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្នែកទាញយកថាមពលចេញពីក្នុងដីដ៏ធំបំផុត និងសកម្មបំផុតក្នុងពិភពលោក ហើយយើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញការរួមបញ្ចូលគ្នា នៃសមត្ថភាពផ្នែកសូហ្វវ៊ែររបស់ក្រុមហ៊ុន Seequent និង Flow State Solutions តាមរយៈកិច្ចសន្យាទិញយកក្រុមហ៊ុននេះ។ យើងធ្លាប់បានប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនទាំងពីររួចហើយ និងបានយល់កាន់តែច្បាស់អំពីសមាសធាតុនៃថាមពលក្នុងដីរបស់យើង និងព្យាករពីដំណើរការរបស់វា ហើយយើងកំពុងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមថ្មីដែលកើតចេញពីការរួមគ្នារបស់ក្រុមហ៊ុនទាំងពីរនេះ ដើម្បីបន្តជំរុញភាពជោគជ័យរបស់យើង។”
ចំណែកលោក Graham Grant នាយកប្រតិបត្តិនៃក្រុមហ៊ុន Seequent បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុម Flow State Solutions មកកាន់ក្រុម Seequent របស់យើង។ ថាមពលក្នុងដី មាន សក្តានុពលក្នុងការជួយដោះស្រាយបញ្ហាប្រឈមថាមពលដ៏ធំបំផុតរបស់សាកលលោក។ ជាមួយនឹងការទិញយកនេះ កម្មវិធីវិភាគផ្ទៃក្រោមដីដ៏ល្អបំផុត របស់ក្រុមហ៊ុន Seequent អនុញ្ញាតឱ្យមានការយល់ដឹងពេញលេញអំពីការអនុវត្តលើសមាសធាតុសំខាន់ៗនៃថាមពលក្នុងដី។ ”
ស្ថាបនិក ក្រុមហ៊ុន Flow State Solutions លោក Jonathon Clearwater ដែលចូលរួមជាមួយ Seequent ក្នុងនាមជាអ្នកជំនាញផ្នែកបច្ចេកទេស វិស្វកម្មបន្ទុកថាមពល បាននិយាយថា “យើងពិតជារំភើបក្នុងការចូលរួមជាមួយក្រុមថាមពលរបស់ Seequent ។ តាមរយៈការច្របាច់បញ្ចូលគ្នារវាងជំនាញរបស់ Seequent និងសមត្ថភាពបច្ចេកទេសរបស់យើងក្នុងការបង្កើតគំរូថាមពលកម្តៅចេញពីក្នុងដី យើងរំពឹងថា នឹងមានការរួមចំណែកយ៉ាងសំខាន់ចំពោះការផ្លាស់ប្តូរថាមពលកកើតឡើងវិញ តាមរយៈការគ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើង។”

ឧទាហរណ៍នៃគំរូភូគព្ភសាស្ត្រដែលបានសាងសង់នៅក្នុង Leapfrog Energy ដែលត្រូវបានប្រើប្រាស់សម្រាប់គំរូសាកឧបករណ៍ផ្ទុកថាមពល នៅក្នុងកម្មវិធី Flow State Solutions Volsung ។ រូបថតរបស់ Flow State Solutions ។

គំរូសាកការផ្លាស់ប្តូរដង់ស៊ីតេនៅក្នុងឧបករណ៍ផ្ទុកថាមពលក្នុងដី យកគំរូតាម និងបង្ហាញ នៅក្នុងកម្មវិធី Flow State Solutions Volsung ។ រូបថតរបស់ Flow State Solutions។
កម្មវិធី Webinar ដែលបង្ហាញពីលំហូរការងារដែលអនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូន រវាងកម្មវិធី Seequent និង Flow State Solutions ។
##
អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។www.bentley.com
អំពីក្រុមហ៊ុន Seequent
ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកភូគព្ភសាស្ត្ររបស់ក្រុមហ៊ុន Bentley មានប្រតិបត្តិការក្នុងគោលដៅជួយស្ថាប័ននានាឱ្យយល់ពីភូគព្ភសាស្ត្រ ដោយផ្តល់ឱ្យ អតិថិជននូវទំនុកចិត្តដើម្បីធ្វើការសម្រេចចិត្តបានកាន់តែលឿន។ Seequent បង្កើតបច្ចេកវិជ្ជាឈានមុខគេលើពិភពលោក ដែលស្ថិតនៅជួរមុខនៃវិទ្យាសាស្ត្រផ្នែកផែនដីវិទ្យា ដោយផ្លាស់ប្តូររបៀបដែលអតិថិជនរបស់យើងធ្វើការ។ ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនរបស់យើង ជួយពួកគេអភិវឌ្ឍធនធានរ៉ែសំខាន់ៗប្រកបដោយនិរន្តរភាព រចនា និងកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង ប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយផលប៉ះពាល់របស់វាទៅលើបរិស្ថាន។
ក្រុមហ៊ុន Seequent ប្រតិបត្តិការក្នុងប្រទេសចំនួន ១២០ និងមានទីស្នាក់ការកណ្តាលដោយមោទនភាពនៅក្នុងប្រទេសនូវែលសេឡង់។
ឃ្លាំងព័ត៌មានអំពីក្រុមហ៊ុន៖ https://www.seequent.com/company/news-media/
តាមដានអំពីក្រុមហ៊ុននៅលើ LinkedIn និង Twitter ។
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, Flow State Solutions, iTwin, Leapfrog, Leapfrog Energy, MicroStation, ProjectWise, Seequent, SYNCHRO, and Volsung are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -