ក្រុមហ៊ុន EnerCam ទទួលបានអាជ្ញាបណ្ណររុករកប្រេង និងឧស្ម័ននៅភាគនិរតីនៃកម្ពុជា

ក្រុមហ៊ុន EnerCam ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Angkor Resources Corp បានទទួលអាជ្ញាប័ណ្ណជាផ្លូវការពីរដ្ឋបាភិបាលកម្ពុជា ដើម្បីរុករក អភិវឌ្ឍន៍ និងផលិតប្រេង ក្នុងប្លុក VIII នៅឯដីគោគភាគនិរតីនៃប្រទេសកម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងមក។

ប្រធានក្រុមហ៊ុន EnerCam លោក Mike Weeks បាននិយាយថា នេះគឺជាបោះជំហានដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា។ ការមានប្រភពថាមពលរយៈពេលវែងដោយខ្លួនឯង នឹងជំរុញឱ្យមានកម្ពុជាមានអំណាចសេដ្ឋកិច្ចមួយកម្រិតថែមទៀត។

«ក្រោយការសិក្សា អ្នកភូគព្ភវិទូលើដីបានរកឃើញការជ្រាបប្រេង និងឧស្ម័នជាច្រើននៅស្រទាប់ក្រោមដី ក្នុងទិសដៅដែលយើងទទួលបានអាជ្ញាបណ្ឌ »។

តំបន់ដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ អាជ្ញាប័ណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនរុករក ៣ ឆ្នាំ ហើយបន្ដបាន២ ដងទៀត ក្នុង១ ដង បាន២ ឆ្នាំ។ ដោយឡែក សម្រាប់ការអភិវឌ្ឍន៍ និងផលិតកម្ម អាជ្ញាប័ណ្ណឱ្យសិទ្ធិ ២៥ ឆ្នាំ និងអាចសុំបន្ដបាន។

ក្រោមអាជ្ញាបណ្ណនេះ ការរុករកនឹងធ្វើឡើងនៅខាងក្រៅតំបន់ការពារឧទ្យានជាតិភ្នំក្រវាញ និងឧទ្យានជាតិព្រះមុនីវង្ស និងគិរីរម្យ។

នាយកប្រតិបត្តិក្រុមហ៊ុន Angkor Resources Corp អ្នកស្រី D Weeks មានប្រសាសន៍ថា កម្ពុជាត្រូវការប្រភពថាមពលផ្ទាល់ខ្លួន ហើយយើងទន្ទឹងរង់ចាំយ៉ាងសកម្មក្នុងការរុករក និងផលិតថាមពលសម្រាប់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កាលពីខែ សីហា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដួលរលំ អាជីវកម្មបូមប្រេងឆៅ ដំបូងបង្អស់នៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវ KrisEngery សម្រេចរំលាយក្រុមហ៊ុន ដោយសារវិបត្តិបំណុលវណ្ឌក។ (អានបន្ថែម)

- Video Advertisement -