ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបគំរូផ្សារ Makro នៅភ្នំពេញ
កាលពីថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDCបានអនុម័តអោយក្រុមហ៊ុន Makro (Cambodia) Company Limited សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដោយត្រូវចំណាយទឹកប្រាក់វិនិយោគជាង១៨លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាប។
គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោតឃុំសណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្នគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងខេត្ដសៀមរាបនេះក៏នឹងជួយបង្កើតការងារជាង១៧៩កន្លែង ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផងដែរ។
ទាក់ទងទៅនឹងទីផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម ខេត្តសៀមរាបកាលពីពេលថ្មីៗនេះទើបនឹងបានស្វាគមន៍មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំសម្បើមថ្មីមួយទៀតឈ្មោះថា The Heritage Walk ដែលមានទីតាំងនៅចំកណ្ដាលបេះដូងនៃទីក្រុងសៀមរាប។ មជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះរួមមានភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងកាហ្វេ និងរោងកុន រួមជាង ១០០ កន្លែង។
ម្យ៉ាងទៀតសៀមរាបគឺជាខេត្តមួយដែលកំពុងតែមានសន្ទុះខ្លាំងក្នុងវិស័យទេសចរណ៍ ហើយថ្មីៗនេះបានស្វាគមន៍នូវគម្រោងដ៏ធំមួយទៀតគឺឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន មានតម្លៃជាង ៧០ លានដុល្លារ ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅចុង ២០២០ ខាងមុខនេះ។ គម្រោងនេះត្រូវបានបណ្ដាក់ទុនដោយក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group ដែលកំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៣ ហិកតា នៅជិតសណ្ឋាគារសុខាសៀមរាប (អានបន្ថែម)។
