ក្រុមហ៊ុនAIAI ចង់វិនិយោគលើការនាំចេញកសិផលកម្ពុជាតាមជើងយន្តហោះទៅទីផ្សារអន្តរជាតិ

គណៈប្រតិភូចិននៃក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd​ បានបង្ហាញពីបំណងចង់វិនិយោគលើការនាំចេញកសិផលសក្តានុពលរបស់កម្ពុជាតាមជើងយន្តហោះទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិនាពេលខាងមុខ។

ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាមួយលោក Lu Wei ប្រធាន​ក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ តំណាងប្រតិភូចិន បានបង្ហាញបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា​ បានស្វាគមន៍ និងណែនាំឱ្យគណៈប្រតិភូចិន​ បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន​ ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ​ អាចលក់ចេញក្នុងតម្លៃខ្ពស់​ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ​ ៤០លានតោន។ (អានបន្ថែម)

ភាពជាដៃគូថ្មីនេះជាមួយ AIAI អាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងឱកាសកាន់តែច្រើននៅក្នុងវិស័យកសិកម្ម។

គួររំលឹកថា កន្លងមកក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធា្លប់បានបង្ហាញពីផែនការចង់វិនិយោគបង្កើតតំបន់ថាមពលពិសេស និងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបផងដែរ។(អានបន្ថែម និងបន្ថែម)

ជាមួយនឹងកិច្ចសហការដ៏គួរឱ្យរំភើបនេះ អនាគតមើលទៅមានការរីកចម្រើនសម្រាប់ការនាំចេញកសិផលកម្ពុជា និងកសិករដែលជំរុញឧស្សាហកម្មដ៏សំខាន់នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]