ក្រុមហ៊ុនCellcard ទទួលទុន $៧០លានពី GuarantCo ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ 5Gនៅកម្ពុជា

ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) ទទួលបានទុនវិនិយោគប្រមាណ ៧០លានដុល្លារ  ពីក្រុមហ៊ុន GuarantCo តាមរយៈការចេញសញ្ញាបណ្ណធានាក្នុងការវិនិយោគលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា នេះបើយោងតាម Realassets.ipe.com ចុះផ្សាយថ្ងៃទី ២៤ ខែ ០១ ឆ្នាំ ២០២៤។

ដើមទុនដែលបានមកពីមូលបត្របំណុល និងប្រាក់កម្ចីនឹងត្រូវប្រើប្រាស់ដោយក្រុមហ៊ុន Cellcard ដើម្បីសាងសង់ប៉ម 4G ថ្មី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងត្រៀមបម្រុងសម្រាប់រៀបចំបណ្តាញសម្រាប់ដំណើរការប្រព័ន្ធអ៊ីនធឺណិត 5G ដែលនឹងឈានមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ។

លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុន CamGSM បានលើកឡើងថា “សញ្ញាបណ្ណនិរន្តរភាព និងហិរញ្ញប្បទានធានារបស់ CamGSM នេះ នឹងគាំទ្រគម្រោងនានាក្នុងគោលបំណងកាត់បន្ថយហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងការវិនិយោគលើថាមពលកកើតឡើងវិញ និងផ្តល់ការតភ្ជាប់ទៅកាន់ប្រជាជនដែលខ្វះខាត។”

“មូលនិធិ ៧០លានដុល្លារ ដែលបានធានាដោយ GuarantCo នឹងត្រូវបានបែងចែកជាយុទ្ធសាស្រ្ត បង្កើនសមត្ថភាពបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគលើផលិតផល និងគំនិតផ្តួចផ្តើមដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងគោលបំណងបម្រើសហគមន៍ដែលមិនទាន់បានទទួលសេវាគ្រប់គ្រាន់នៅឡើយ” លោក​ Simon បន្ថែម។

ក្រុមហ៊ុន GuarantCo គឺជាផ្នែកមួយនៃ Private Infrastructure Development Group ដែលជាស្ថាប័នប្រតិបត្តិការតាមរយៈការគាំទ្រដោយម្ចាស់ជំនួយ ដែលលើកទឹកចិត្តដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្នែកឯកជននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបបំផុតរបស់ពិភពលោក។

“យើងមានសេចក្តីសោមនស្សរីករាយក្នុងការដំណើរការប្រតិបត្តិការទូរគមនាគមន៍ដំបូងរបស់យើងនៅអាស៊ី និងប្រតិបត្តិការទីបីនៅក្នុងប្រទេសកម្ពុជា ដែលមានប្រជាជន និងអាជីវកម្មក្នុងស្រុកជាច្រើននឹងទទួលបានអត្ថប្រយោជន៍ដោយសារគុណភាពនៃសេវាកម្មទូរគមនាគមន៍ល្អប្រសើរ” ប្រសាសន៍របស់លោក Layth Al-Falaki នាយកប្រតិបត្តិនៃក្រុមហ៊ុន GuarantCo។

ក្រៅពីក្រុមហ៊ុន Cellcard ក្រុមហ៊ុន GuarantCo ក៏បានផ្តល់ការធានាដើម្បីគាំទ្រដល់សញ្ញាបណ្ណនិរន្តរភាពដល់ស្ថាប័នផ្សេងទៀតផងដែរ ក្នុងនោះមានស្ថាប័ន Manulife និង Prudential Cambodia និងហិរញ្ញវត្ថុពីធនាគារ Deutsche Bank៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]