ខេត្តកណ្ដាលចេញវិធានការណ៍ថ្មី ៣ ចំណុច ដោះស្រាយបញ្ហាទឹកជន់លិចគម្រោងព្រលានភ្នំពេញថ្មី

រដ្ឋបាលខេត្តកណ្តាល សម្រេចចេញវិធានការណ៍ថ្មី ៣ ចំណុច ដើម្បីដោះស្រាយបញ្ហាទឹកជន់លិចបរិវេណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ពិសេសផ្លូវរត់ទី១ (Runway 1) ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឱ្យបានឆាប់តាមផែនការ។

បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល វិធានការណ៍ថ្មីទាំង ៣ រួមមាន៖

១) បិទលូមុខ៤ ចំណុចកែងប្រឡាយ៩០ និងទំនប់៥៤ ជាបណ្តោះអាសន្ន
២) កាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២
៣) ប្រជាពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវវាង ស្របតាមមាត់ស្ទឹងទន្លេបាទី

គួរបញ្ជាក់ផងដែរ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ។ តាមការគ្រោងទុក អាកាសយានថ្មីនេះ នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ៕

- Video Advertisement -