ខេត្តកែបគ្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្រិតខ្ពស់ថ្មី ២ កន្លែង

គណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងសិក្សាទីតាំងគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ថ្មី ២កន្លែងបន្ថែមទៀត នៅក្នុងខេត្តកែប។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប កាលថ្ងៃទី៨ ខែមិថុនា ។

បច្ចុប្បន្នគណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងពិចារណាទីតាំង ២ កន្លែង រួមមាន៖ ១.ទីតាំងឆ្នេរខ្សាច់កំសាន្ត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ ឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប។

បើតាមផែនការ តំបន់ទាំង ២ នឹងត្រូវកែប្រែទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងផងដែរ។

រដ្ឋបាលខេត្តកែប បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ ពន្លឿនសិក្សា និងសហការគ្នាជាមួយក្រុមការងារអន្តរក្រសួងគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យគម្រោងមួយនេះឆាប់ទទួលបានជោគជ័យ.

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ទោះកំពុងជួបវិបិត្តកូវីដក្តី តែសកម្មភាពអភិវឌ្ឍន៍ខេត្តកែបនៅតែបន្ដ។

«គោលដៅអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ គឺដើម្បីប្ដូរមុខមាត់ខេត្តកែប ជាគោលដៅទេសចរណ៍សម្រាកលំហែដ៏ប្រណីតសម្រាប់ទេសចរក្នុងស្រុក និងក្រៅស្រុក ។

- Video Advertisement -