ខេត្តតាកែវត្រៀមទួលគម្រោងបង្កើតរោងចក្រថ្មីចំនួន៤ បន្ថែមទៀត ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក

ថ្មីៗនេះ ខេត្តតាកែវ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួន ៤បន្ថែមទៀត ខណៈកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រខាងលើរួចរាល់ហើយ។

លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ តំណាង ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រោងចក្រទាំង៤ ដែលនឹងបង្កើតឡើងនៅក្នុខេត្តតាកែវឆាប់ៗនេះ មានចំនួន ០៤ទីតាំង មានដូចខាងក្រោម៖

១. រោងចក្រផលិតកាបូប កាបូបយួរដៃ សម្ភារៈធ្វើដំណើរ និងសម្ភារៈបន្ទាប់បន្សំ របស់ក្រុមហ៊ុន ជាំងហ៊ួយ ប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

២. រោងចក្រផលិតសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុន អ៊ីហ្សេត ផេក ឯ.ក ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

៣. រោងចក្រផលិត និងផ្គុំដំឡើងគ្រោងទ្វារ គ្រោងបង្អួច គម្រប គ្រោងកែច្នៃអាលុយមីញ៉ូម និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្សុងជីន អាលុយមីញ៉ូម (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ និង

៤. រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ របស់ក្រុមហ៊ុន យ៉ាវស៊ីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទុនវិនិយោគគិតជាទឹកប្រាក់មានជាង ៩៧លានដុល្លារ។ គម្រោងវិនិយោគទាំងនេះ បានបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានចំនួនជិត ២ម៉ឺនកន្លែង ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។

មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តតាកែវមានរោងចក្រ សហគ្រាស សរុបចំនួន ៧៦៩រោងចក្រ-សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី៧៩.៦១០នាក់។ ក្នុងនោះដែរ ឃើញថាមានរោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១១៥រោងចក្រ រោងចក្រ-សហគ្រាសមិនមែនកាត់ដេរមានចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង និងសិប្បកម្មផលិតឥដ្ឋចំនួន ៤កន្លែង។ (អានបន្ថែម)

ការបង្កើតរោងចក្រថ្មីទាំងនេះ ត្រូវបានគេរំពឹងថានឹងលើកកម្ពស់បន្ថែមទៀតនូវឱកាសការងារ និងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក ពង្រឹងកេរ្តិ៍ឈ្មោះខេត្តតាកែវជាមជ្ឈមណ្ឌលឧស្សាហកម្មដែលកំពុងរីកចម្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]