ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងកែលម្អផ្លូវជាតិលេខ៤ ដែលថ្មីៗនេះទើបនឹងបានទទួលកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ នឹងអាចដំណើរការសាងសង់នាដើមឆ្នាំ ២០១៩ ខាងមុន នេះបើយោងតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វ៉ាស៊ឹម សុរិយា ដែលជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថាការកែលម្អផ្លូវជាតិលេខ៤ នឹងអាចចាប់ផ្តើមដំណើរការសាងសង់នាដើមឆ្នាំ ឬពាក់កណ្តាលឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេលពី ១៦ ទៅ ១៨ ខែ។
ឯកឧត្តមបានបន្ថែមទៀតថា ៖ “ក្រសួងសាធារណការនិងដឹកជញ្ជូននៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើបន្ទាប់ពីទទួលបានថវិកាពីធនាគារពិភពលោក”។
គួរបញ្ជាក់ផងដែរថា ការកែលម្អនេះ គឺមិនមានការពង្រីកផ្លូវបន្ថែមនោះទេ គឺគ្រាន់តែពង្រឹងសមត្ថភាពផ្លូវតែប៉ុណ្នោះ រួមមានការប្ដូរពីផ្លូវក្រាលកៅស៊ូប្រភេទ DBST ទៅជាផ្លូវក្រាលកៅស៊ូប៉េតុង (Asphalt Concrete) ការកែលម្អចិញ្ជើមផ្លូវលូសងខាងផ្លូវនិងស្ពាន។ ហើយការកែលម្អនេះនឹងមិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវនោះឡើយ។
លើសពីនេះឯកឧត្តមក៏បានឲ្យដឹងផងថា ក្រោយកែលម្អរួចផ្លូវនេះនឹងត្រូវថែទាំនិងទទួលខុសត្រូវដោយក្រុមហ៊ុនឯកជនរយៈពេល ៥ឆ្នាំ។ ដោយឡែក ទាក់ទងទៅនឹងក្រុមហ៊ុនដែលនឹងទទួលខុសត្រូវគឺអាស្រ័យទៅលើការដេញថ្លៃនាពេលខាងមុខ។
ទាក់ទងទៅនឹងថវិកាសម្រាប់កែលម្អ កាលពីថ្ងៃទី១២ ខែកក្កដាធនាគារពិភពលោកបានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី ១១០លានដុល្លារដល់ប្រទេសកម្ពុជាដើម្បីកែលម្អផ្លូវជាតិលេខ៤ នេះ។ (អានបន្ថែម)
ក្រៅពីការលើកកំពស់ផ្លូវជាតិលេខ ៤ នេះ រដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងនឹងប្រើទុនវិនិយោគប្រមាណជិត២ពាន់លានដុល្លារអាមេរិក ដែលកាលពីថ្មីនេះ ទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចជាស្រេច (អានបន្ថែម)។


