គម្រោងត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយបញ្ញាសិប្បនិម្មិត ( AI ) ឈ្នះពានរង្វាន់ 2023 Enactus Brazil និង Bentley Systems iTwin4Good Challenge
អង្គការ Enactus Brazil ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ បានរួមសហការជាមួយក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសអ្នកឈ្នះ ការប្រកួតកម្មវិធី iTwin4Good Challenge ឆ្នាំ 2023 ដែលជាការប្រកួតប្រជែងមួយរៀបចំឡើង ដើម្បីឱ្យនិស្សិតដាក់រួមបញ្ចូលគ្នានូវជំនាញអភិវឌ្ឍន៍កម្មវិធីរបស់ពួកគេ និងចំណង់ចំណូលចិត្តចំពោះសកម្មភាពសង្គម ដើម្បីដោះស្រាយបញ្ហានៅក្នុង សហគមន៍របស់គេដោយប្រើបច្ចេកវិទ្យាឌីជីថលភ្លោះ។ ក្រុម “All In” មកពី វិទ្យាស្ថានសហព័ន្ធនៃរដ្ឋ Espírito Santo Vitória បានឈ្នះពានរង្វាន់នៃកម្មវិធីនេះ តាមរយៈ គម្រោង” ត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយប្រើបច្ចេកវិទ្យា AI” របស់ខ្លួន។ សមាជិកក្រុមនិស្សិតឈ្នះពាននេះ រួមមានឈ្មោះ៖ Lucas Pessanha, Deivid Braian និង Luiz Felipe Muniz។
កម្មវិធី iTwin របស់ក្រុមនិស្សិត “ All In” ប្រើប្រាស់ថាមពលនៃកាមេរ៉ាឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត ដើម្បីតាមដានសកម្មភាពប្រើប្រាស់បន្ទប់បរិច្ចាគឈាម វាយតម្លៃតម្រូវការឈាម និងគ្រប់គ្រងកម្រិតស្តុកឈាម។ បច្ចុប្បន្ន ការប្រើប្រាស់ឈាមនៅក្នុងមជ្ឈមណ្ឌលបរិច្ចាគឈាមមួយនេះ គឺជាការរួមបញ្ចូលយ៉ាងរលូនជាមួយ កម្មវិធីប្រើប្រាស់ក្នុងការផ្តល់ព័ត៌មាន (API) ដើម្បីផ្តល់ទិន្នន័យពីពេលវេលាជាក់ស្តែងលើតម្រូវការ ប្រភេទឈាម ដោយអនុញ្ញាតឱ្យផ្តល់អ្នកផ្តល់ឈាមដឹងពីអាទិភាពជាក់លាក់ដោយផ្អែកលើតម្រូវការបន្ទាន់សម្រាប់ប្រភេទឈាមរបស់ខ្លួន។
នៅក្នុងការបង្ហាញផ្ទាល់តាមអនឡាញ (on live) ក្នុងអំឡុងពេលប្រកួតប្រជែង ក្រុមការងារគម្រោងបានបង្ហាញពីសមត្ថភាពរបស់កម្មវិធីAI នេះ ក្នុងការតាមដាន និងបង្ហាញការផ្លាស់ប្តូរក្នុងពេលជាក់ស្តែងនៅក្នុងបន្ទប់បរិច្ចាគឈាមតែម្តង។ លើសពីនេះ ពួកគេបានបង្ហាញពីរបៀបដែលកម្មវិធីនេះ រៀបចំលំដាប់លំដោយអ្នកបរិច្ចាគឈាមជាជួរ ដើម្បីផ្គូផ្គងតម្រូវការតាមប្រភេទឈាមជាក់ស្តែង។
ស៊េរី iTwin4Good Challenge ដែលត្រូវបានបង្កើតឡើងដោយអង្គការ Enactus និងក្រុមហ៊ុន Bentley Systems លើកទឹកចិត្តសិស្សនិស្សិត ឱ្យដោះស្រាយគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដូចជាបញ្ហាថាមពលដែលមាន តម្លៃសមរម្យ ទីក្រុងស្អាត និងសហគមន៍ប្រកបដោយនិរន្តរភាព និងសកម្មភាព អាកាសធាតុដោយប្រើ iTwin Platform បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធភ្លោះ របស់ក្រុមហ៊ុន Bentley។ នៅក្នុងការប្រកួតនៅប្រទេសប្រេស៊ីល និស្សិតមកពីសាកលវិទ្យាល័យចំនួន ៣៦ បានបង្កើតក្រុមចំនួន ៣ក្រុម ដើម្បីធ្វើការលើគម្រោងដែលបង្ហាញពីភាពច្នៃប្រតិដ្ឋ ជំនាញដោះស្រាយបញ្ហា ការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាព និងជំនាញបច្ចេកទេសដ៏ល្អឥតខ្ចោះរបស់ពួកគេ។
ដើម្បីបន្តបង្ហាញពីគម្រោងរបស់និស្សិតដ៏អស្ចារ្យទាំងនេះ អង្គការ Enactus និងក្រុមហ៊ុន Bentley Systems នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ iTwin World Cup នៅខែមេសា ឆ្នាំ ២០២៤ នៅ ExCel របស់ទីក្រុងឡុងដ៍ ក្នុងអំឡុងពេលពិព័រណ៍ជាតិរបស់អង្គការ Enactus។ នៅក្នុងព្រឹត្តិការណ៍ World Cup នេះ ក្រុមហ៊ុន All In របស់និស្សិតប្រេស៊ីល នឹងប្រកួតប្រជែងជាមួយនឹងអ្នកឈ្នះពានរបស់ចក្រភពអង់គ្លេស Enactus UK iTwin4Good Challenge ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤។
លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាពរបស់ក្រុមហ៊ុន Bentley Systems បាន និយាយថា “យើងមានក្តីរំភើបក្នុងការចាប់ដៃគូជាមួយ Enactus ក្នុងការផ្តល់ឱកាស ដល់និស្សិតសាកលវិទ្យាល័យដើម្បីស្វែងយល់បន្ថែមអំពីដំណោះស្រាយវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលភ្លោះ ដើម្បីជួយដោះស្រាយបញ្ហាដែលប៉ះពាល់ដល់សង្គម របស់យើង។ ខ្ញុំសូមអបអរសាទរដល់ក្រុម All In សម្រាប់គម្រោងដ៏អស្ចារ្យនេះ។ តាមរយៈការជួយមន្ទីរពេទ្យឱ្យដឹងពីប្រភេទឈាមដែលត្រូវការ និងពេលវេលាដែលត្រូវការឈាម កម្មវិធីនេះអាចជួយសង្រ្គោះជីវិតមនុស្សបានយ៉ាងច្រើន។ យើងក៏មានក្តីរំភើបក្នុងការបង្កើតកម្មវិធី iTwin World Cup ហើយទន្ទឹងរង់ចាំមើលគម្រោងបំផុសគំនិតមួយទៀត ដែលបង្កើតឡើងដោយនិស្សិតចក្រភពអង់គ្លេសក្នុងខែមីនានេះ។ ខ្ញុំសូមជូនពរឱ្យអ្នកចូលរួមទាំងអស់ទទួលបានជោគជ័យក្នុងគម្រោងរបស់ពួកគេ”៕
បទបង្ហាញវីដេអូ ៖

ក្រុម All In បានឈ្នះការប្រកួត Enactus Brazil iTwin4Good ។
អំពីអង្គការ Enactus
អង្គការ Enactus គឺជាអង្គការអន្តរជាតិមួយដែលឧទ្ទិសដល់ការអនុញ្ញាតឱ្យមាន ការរីកចម្រើន តាមរយៈសកម្មភាពសហគ្រិន។ អង្គការនេះ ផ្តល់នូវវេទិកាមួយ សម្រាប់និស្សិត សាកលវិទ្យាល័យក្នុងការសហការជាមួយអ្នក ដឹកនាំអាជីវកម្ម និងការសិក្សាក្នុងការអភិវឌ្ឍគម្រោងផ្អែកលើសហគ្រិន ដែលផ្តល់សិទ្ធិអំណាចដល់ មនុស្សក្នុងការបំប្លែងឱកាសឱ្យទៅជាវឌ្ឍនភាពប្រកបដោយនិរន្តរភាពសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេ។ គុណភាព និងផលប៉ះពាល់នៃគម្រោងរបស់សិស្ស ត្រូវបានវាយតម្លៃដោយនាយកប្រតិបត្តិឈានមុខគេ តាមរយៈការប្រកួតប្រជែង ជាបន្តបន្ទាប់ក្នុងតំបន់ ថ្នាក់ជាតិ និងពិភពលោក។ បទពិសោធន៍របស់ Enactus មិនត្រឹមតែផ្លាស់ប្តូរជីវិតរបស់មនុស្សដែលទទួលប្រយោជន៍ពីសកម្មភាពខ្លួនប៉ុណ្ណោះទេ វាក៏ផ្លាស់ប្តូរជីវិតរបស់សិស្សនិស្សិតផងដែរ នៅពេលដែលពួកគេអភិវឌ្ឍទៅជាសហគ្រិនដែលមានគំនិតច្នៃប្រតិដ្ឋ និងមានទំនួលខុសត្រូវក្នុងសង្គម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://enactus.org.br/ ។
អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -