កម្មវិធី PropertyGuru Cambodia Property Awards កំពុងស្វែងរកម្ចាស់ពានរង្វាន់ស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ – Pro […]
គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទួលបានជ័យលាភី ក្នុងពិធីប្រគល់ពានរង្វាន់អន្តរជាតិលើគម្រោងសាងសង់របស់ជប៉ុនលើកទី៧ (The 7th Construction International Awards Ceremony) នៅប្រទេសជប៉ុន។
កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម ក្រោមអធិបតីភាពឯកឧត្តម សៃតូ តេស៊ូអូ (SAITO Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន គម្រោងដែលកម្ពុជាបានទទួលជ័យលាភីនោះ គឺ៖
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នោះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានសំដែងនូវការអបអរសាទរដល់ក្រុមហ៊ុនជប៉ុនទាំង ៣ ដែលបានអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រហូតបញ្ចប់ដោយជោគជ័យ និងទទួលបានជ័យលាភីដ៏វិសេសវិសាលនេះ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ស្ពានគីហ្សូណា ខេត្តកំពង់ចាម ស្ពាន ត្សូបាសា(Tsubasa ,ស្ពានអ្នកលឿង) ខេត្តព្រៃវែង ស្ពាននៅលើផ្លូវជាតិលេខ ៦ គម្រោងស្តារឡើងវិញស្ពាននានាក្នុងខេត្តក្រចេះ និងព្រៃវែង ព្រមទាំងគម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ១ លេខ៥ លេខ៦ និងផ្លូវជាតិលេខ៧ ។ល។
សូមជម្រាបថា រង្វាន់ជ័យលាភីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបែងចែកជា ៤ ប្រភេទផ្សេងៗគ្នា ៖


