ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវថ្មីប្រវែង ៧២គម តភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប ខណៈការដ្ឋានរំពឹងថានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ។
ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។
គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។
ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។
ជាក់ស្ដែង គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម)