គម្រោងពង្រីកផ្លូវសហព័ន្ធរុស្ស៊ីនិងកសាងរង្វង់មូលក្តាន់ពីរថ្មីចាប់ផ្តើមអនុវត្ត

រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈនេះ បានចាប់ផ្តើមអនុវត្តគម្រោងពង្រីកមហាវិថីសហព័ន្ធរុស្ស៊ី និងការស្ថាបនារង្វង់មូលត្រង់ចំនុចប្រសព្វក្តាន់ពីរថ្មី ដើម្បីធានាលំហូរចរាចរណ៍ត្រង់ចំណុចកកស្ទះមួយនេះ។

យោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១០នេះ គម្រោងនេះរួមមាន ការស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក) និងដាក់លូទំហំ ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុន្នីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី។

លើសពីនេះ គម្រោងនេះក៏នឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជាវង្វង់មូលក្តាន់ពីរ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាក់ក្តាន់ពីរឱ្យនៅដដែល ដើម្បីសម្រួលចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវ R6) និង មហាវិថីសាធារណរដ្ឋឆេក។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា៖ កន្លងមកស្ថានភាពចរាចរណ៍នៅលើកំណាត់ មហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីចំណុចប្រសព្វក្តាន់ពីរ រហូតដល់ស្តុបបេកាសេ មានការកកស្ទះយ៉ាងខ្លាំង ដោយសារកំណើនយានយន្តដ៏គំហុក ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរាជធានីភ្នំពេញ។

គម្រោងស្ថាបនានេះ គឺចាប់អនុវត្តចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយស្នើឱ្យអ្នកធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ គួរតែមានការយោគយល់ និងអធ្យាស្រ័យគ្នា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]