គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២២

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២២ ដើម្បីឲ្យយន្តហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា អាចចុះចតបាន។

លោក ស៊ីន ចាន់សេរី វុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ដើម្បីអាចទទួលការចុះចតនូវយន្តហោះប្រភេទ Long Haul គម្រោងពង្រីកផ្លូវសម្រាប់យន្តហោះរត់ កំពុងដំណើរការ ខណៈពេលដែលអគារទទួលអ្នកដំណើរថ្មីគ្រោងនឹងចាប់ផ្តើមសាងសង់។

លោកថា បច្ចុប្បន្ននេះ គម្រោងពង្រីកផ្លូវសម្រាប់យន្តហោះរត់ ស្ថិតក្នុងដំណាក់ទី១ ពង្រីកផ្លូវរត់ ពី២៥០០ ម៉ែត្រ ទៅ២៨០០ ម៉ែត្រ។ តាមផែនការ ផ្លូវសម្រាប់យន្តហោះរត់ គឺគ្រោងនឹងពង្រីកប្រវែងដល់ ៣៣០០ ម៉ែត្រ ដែលស្ថិតក្នុងដំណាក់កាលទីពីរ។

លោក ចាន់សេរី វុត្ថា បន្តថា ជាមួយនឹងការពង្រីកសមត្ថភាពផ្លូវសម្រាប់យន្តហោះរត់ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ក៏គ្រោងនឹងសាងសង់អគារអ្នកដំណើរថ្មី ដើម្បីអាចទទួលបានអ្នកដំណើរបានកាន់តែច្រើន ស្របពេលដែលកំណើននៃអ្នកដំណើរកំពុងកើនឡើងនៅ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។ លោកកបញ្ជាក់ថា គម្រោងពង្រីកផ្លូវសម្រាប់យន្តហោះរត់ ដំណាក់កាលទីមួយ នឹងបញ្ចប់នៅ២០២០។

លោក ចាន់សេរី វុត្ថា ថ្លែងប្រាប់ទស្សនាវដ្តិ៍សំណង់ និងអចលនទ្រព្យថា៖ «មកទល់ពេលនេះ ការងារពង្រីកផ្លូវរត់កំពុងដំណើរការ។ ការងារពង្រីកចែកជាដំណាក់កាល ហើលក្រៅពីពង្រីកផ្លូវរត់ ក៏គ្រោងសាងសង់អគារអ្នកដំណើរថ្មីមួយ»។

បើតាមលោក ចាន់សេរី វុត្ថា ការពង្រីកបន្ថែមផ្លូវសម្រាប់យន្តហោះរត់ ពី២៥០០ម ទៅ៣៣០០ម នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ឲ្យបានរួចរាល់ទាន់ពេលសម្រាប់ទទួលយន្តហោះ ថ្នាក់ដឹកនាំនានាដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នៅចុងឆ្នាំ២០២២ ខាងមុខនេះ និងដើម្បីឲ្យយន្តហោះខ្នាតធំប្រភេទ Code E ដូចជា Boeing 777 អាចចុះចតបានផងដែរ ក្នុងគោលដៅបង្កើនភ្ញៀវទេសចរមកកាន់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]