គម្រោងរីសតខ្នាតយក្សតម្លៃជាង ៣ប៊ីលានលើកោះត្រល់គ្រោងនឹងបើកសម្ពោធចុងខែមេសានេះ

រីសតខ្នាតយក្សទំហំជាង ១ពាន់ហិកតា នៅលើកោះត្រល់ ឬកោះ Phu Quoc គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះហើយ។ នេះបើយោងតាម Inside Asian Gaming កាលពីពេលថ្មីៗនេះ។

រីសតនេះមានឈ្មោះថា Phu Quoc United Center ហើយបានសាងសង់ឡើងដោយក្រុមហ៊ុន VinGroup ក្រោមទុនវិនិយោគប្រមាណ ២,៨៥ ពាន់លានដុល្លារ។

គម្រោងនេះស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc ដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ឧទ្យានកម្សាន្តធំជាងគេបង្អស់នៅវៀតណាម (VinWonders Phu Quoc) ឧទ្យានអភិរក្សសត្វ ទីលាន វាយកូនហ្គោល ផ្សារទំនើប កន្លែងកម្សាន្ត និងផ្សាររាត្រីជាដើម។

គម្រោងនេះ ក៏រួមបញ្ជូលទាំងគម្រោងរីសត និងកាស៊ីណូ Corona Resort & Casino ដែលបានបើកដំណើរការតាំងពីខែមករា ឆ្នាំ២០១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកំសាន្ តនិងបដិសណ្ឋារកិច្ច Vinpearl Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VinGroup ក៏ធ្លាប់បានប្រកាសស្នើសុំអភិវឌ្ឍរីសតចម្រុះមួយទៀត តម្លៃ ២,២ ប៊ីលានដុល្លារ នៅលើកោះ Hon Tre ក្នុងខេត្ត Khanh Hoa ផងដែរ។

- Video Advertisement -