គម្រោងសាងសង់កម្ពុជាសំខាន់ៗចំនួន ១៥ កំពុងដំណើរការ

ដោយសង្ឃឹមថានឹងបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ព្រមទាំងដោះស្រាយចំពោះការពង្រីកទីក្រុងនិងការកើនឡើងយ៉ាងលឿននូវចំនួនយានយន្ត ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល នាពេលថ្មីៗនេះបានបង្ហាញពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើនទូទាំងប្រទេស:

1) ផ្លូវក្រវ៉ាត់ទីពីរ – រាជធានីភ្នំពេញ

ផ្លូវក្រវ៉ាត់ទី២ ត្រូវបានរាយការណ៍ថាត្រូវចំណាយថវិកា ៧២លានដុល្លារ ហើយវាតភ្ជាប់មហាវិថីរូស្ស៊ីទៅកាន់ផ្លូវជាតិលេខ២។ បច្ចុប្បន្នផ្លូវនេះកំពុងសាងសង់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៩។

2) ផ្លូវក្រវ៉ាត់ទី៣ – រាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជាកំណត់កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវក្រវ៉ាត់ទី៣ នៅពេលណាមួយក្នុងឆ្នាំ២០១៨។ បច្ចុប្បន្នការពិភាក្សាការងារស្តីពីការអភិវឌ្ឍផ្លូវក្រវ៉ាត់ខាងក្រៅរាជធានីត្រូវបានបញ្ចប់។ ផ្លូវនេះនឹងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥។

3) ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ – ក្រុងព្រះសីហនុ

ផ្លូវល្បឿនលឿន (Expressway) នេះនឹងតភ្ជាប់រាជធានីទៅកាន់ខេត្តឆ្នេរសមុទ្រព្រះសីហនុ ហើយវាមានប្រវែង ១៩០គីឡូម៉ែត្រ ទទឹង ២៥ម៉ែត្រ និងមានពីរជួរ។ ការចាប់ផ្តើមសាងសង់គម្រោងផ្លូវដែលមានទឹកប្រាក់ ១.៩ប៊ីលានដុល្លារនេះនឹងដំណើរការនាពេលឆាប់ៗ ដោយបច្ចុប្បន្នការពិភាក្សាការងារត្រូវបានបញ្ចប់ ហើយបន្ទាប់មកគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោង។

4) ការពង្រីកផ្លូវជាតិលេខ៥

ការពង្រីកផ្លូវជាតិលេខ៥ នឹងតភ្ជាប់តំបន់ជាយក្រុងភ្នំពេញនៅព្រែកក្ដាមទៅកាន់ខេត្តបាត់ដំបង​។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ដេញថ្លៃហើយសម្រាប់ការពង្រីកផ្លូវជាតិលេខ៥ដែលមាន៤ជួរ។

5) ផ្លូវរថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PPIA)

ផ្លូវរថភ្លើងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នេះ មានប្រវែង ១០គីឡូម៉ែត្រតភ្ជាប់ទីក្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយវាត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨។ នៅពេលបញ្ចប់ការសាងសង់ គេនឹងចំណាយពេលពី ១៥ ទៅ ២០នាទីដើម្បីធ្វើដំណើរពីទីក្រុងទៅកាន់អាកាសយានដ្ឋាន។

6) ផ្លូវដែកតភ្ជាប់ប្រទេសកម្ពុជានិងថៃ

ផ្លូវដែកដែលមានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ និងភ្ជាប់ពីសិរីសោភ័ណទៅប៉ោយប៉ែត និងប្រទេសថៃនោះ កំពុងត្រូវបានជួសជុលធ្វើឲ្យប្រសើរឡើង។ ការតភ្ជាប់អន្តរជាតិរវាងបណ្តាញផ្លូវដែកកម្ពុជានិងថៃនេះ ត្រូវបានសន្យាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅឆ្នាំ២០១៥ ហើយវានឹងត្រូវបញ្ចប់រួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០១៨។

7) ការពង្រីកផ្លូវជាតិលេខ៣

ផ្លូវនេះនឹងត្រូវពង្រីកឲ្យមាន៤ជួរ ពីភ្នំពេញទៅថ្នល់បំបែក។

8) ការស្តារឡើងវិញនូវផ្លូវជាតិលេខ១១

ការស្ថាបនាជួសជុលផ្លូវជាតិលេខ១១ នឹងចាប់ផ្តើមពីស្ពានអ្នកលឿង ទៅកាន់ថ្នល់ទទឹង។

9) ស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ

ការតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គទៅស្ទឹងត្រង់នៅក្នុងខេត្តកំពង់ចាមមានប្រវែង ១,១៣១ម៉ែត្រ​។ ការសាងសង់កំពុងដំណើរការទោះមិនទាន់មានកំណត់កាលបរិច្ឆេទបញ្ចប់ការសាងសង់នៅឡើយក៏ដោយ។

10) ការពង្រីកផ្លូវជាតិលេខ៥

ការពង្រីកផ្លូវនេះភ្ជាប់ខេត្តបាត់ដំបងទៅកាន់សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការពង្រីកផ្លូវឲ្យមាន៤ជួរនេះកំពុងដំណើរការសាងសង់តែមិនមានកំណត់ពេលវេលាសម្រាប់ការបញ្ចប់ការសាងសង់នោះទេ។

11) ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ – បាវិត

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានអនុម័តដំបូងសម្រាប់ការសិក្សាលទ្ធភាពសាងសង់ដែលដឹកនាំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅឆ្នាំ២០១៥។ គម្រោងដ៏សំខាន់នេះកំពុងត្រូវបានសិក្សាឡើងវិញដែលដឹកនាំដោយក្រុមការងារ JICA និងមិនមានកំណត់កាលបរិច្ឆេទបិទបញ្ចប់នោះទេ។

12) រថភ្លើងអាកាសភ្នំពេញ

រថភ្លើងអាកាសអគ្គិសនីដែលបានស្នើឡើង និងដែលត្រូវបានគេហៅថា Automated Guideway Transit (AGT) នេះ នឹងមានស្ថានីយ៍ជាង១០ ទូររថភ្លើងចំនួន៣ដែលអាចផ្ទុកអ្នកដំណើរបាន ៣៣០នាក់។ បច្ចុប្បន្ន ការងាររថភ្លើងអាកាស AGT នេះស្ថិតនៅក្រោមការសិក្សានៅឡើយ ហើយមិនមានកំណត់រយៈពេលបញ្ចប់ការសិក្សានោះទេ។

13) កំពង់ផែសមុទ្រទឹកជ្រៅនៅព្រះសីហនុ

កំពង់ផែសមុទ្រទឹកជ្រៅត្រូវបានរាយការណ៍ថាមានតម្លៃ ២០០លានដុល្លារ។ ការពង្រីកចំណតកុងតឺន័រមានគោលបំណងដោះស្រាយការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់ប្រទេស។ ចំណតកំពង់ផែនេះនឹងមានជម្រៅ ១៤.៥ម៉ែត្រ ហើយការពង្រីកបន្ថែមទៀតគឺត្រូវរួចរាល់នៅឆ្នាំ២០២០។

14) សេវាតាក់ស៊ីផ្លូវទឹក

សេវាតាក់ស៊ីផ្លូវទឹក ជាសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកតាមទន្លេសាប និងទន្លេបាសាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ផ្លូវទឹកនេះគឺស្ថិតនៅក្រោមការវាយតម្លៃនិងត្រូវបានរាយការណ៍ថាមានតម្លៃ ២២លានដុលា្ល ហើយវានឹងរត់នៅលើចម្ងាយផ្លូវ២៥គីឡូម៉ែត្រពីស្ពានព្រែកព្នៅនៅភាគខាងជើងជាយក្រុងភ្នំពេញទៅក្រុងតាខ្មៅក្នុងខេត្តកណ្តាលតាមទន្លេទន្លេសាបនិងទន្លេបាសាក់។

15) ផ្លូវតភ្ជាប់ថ្មីពីខេត្តបាត់ដំបងទៅខេត្តកោះកុង

ផ្លូវតភ្ជាប់ថ្មីនេះនឹងភ្ជាប់ខេត្តបាត់ដំបងទៅខេត្តកោះកុងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ គម្រោងដ៏ធំនេះកំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]