ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សំណង់ស្ពានអាកាសថ្មើរជើង ត្រង់ចំណុចផ្សារដើមគរ ត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តួរស្ពាន ដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែត្រ ត្រូវបានលើកផ្គុំរួចហើយ គិតត្រឹមថ្ងៃទី២០ កុម្ភៈ។
ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ។
បើយោងតាមប្រភពដដែល គម្រោងនេះនឹងចំណាយពេល ៦ខែ ដើម្បីបញ្ចប់ការសាងសង់។
ការស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ ត្រូវបានធ្វើព្រមគ្នាជាមួយនឹងការស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់ចំណុចភ្លើងស្តុប សាលាសន្ធរម៉ុក។
រដ្ឋបាលសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងឡើង គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។
រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ជាពិសេសនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារ ជាដើម ដើម្បីបង្កើនការការពារផ្នែកសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលឆ្លងកាត់ផ្លូវ។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅចំណុចភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង៕