គម្រោងសាងសាង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដល់ដំណាក់កាលសិក្សាអ្នកទទួលការហើយ ក្រោយចរចារជាច្រើនឆ្នាំ

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ក្រោមជំនួយរបស់ប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដែលបានពិភាក្សាគ្នាតាំងពីឆ្នាំ២០១៧ បានឈានទៅមុខមួយជំហានទៀតហើយ ខណៈរដ្ឋកំពុងពិនិត្យកិច្ចសន្យាអ្នកម៉ៅការសាងសង់។

នេះបើយោងតាមកិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រុមហ៊ុន Archetype (Cambodia ) Ltd. ដែលជាក្រុមហ៊ុនទីប្រឹក្សា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់ពិនិត្យលើសេចក្តីព្រាងកិច្ចសន្យាសម្រាប់អ្នកម៉ៅការសាងសង់ និងធ្វើសេចក្តីបញ្ជាក់លើលក្ខខណ្ឌបន្ថែមរបស់ក្រុមហ៊ុន Archetype (Cambodia ) Ltd.។

គួរបញ្ជាក់ផងដែរ គម្រោងនេះនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ។ ប៉ុន្តែ បច្ចុប្បន្ន គម្រោង គឺស្ថិតនៅក្នុងដំណាក់កាលរៀបចំគណៈកម្មការវាយតម្លៃលើគុណភាព គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការផ្សេងៗទៀតពាក់ព័ន្ធនៅឡើយទេ។

កាលពីខែមករាកន្លងទៅនេះ ឃើញថា ក្រុមហ៊ុន JEB Surveys and Engineering Co., Ltd. ក៏បានខួងពិសោធន៍ដីចំនួន ០៤ រណ្តៅ នៅលើទីតាំងចំណតរថយន្តខាងមុខ និងជាប់អាហារដ្ឋានរដ្ឋសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។

យ៉ាងណាក្ដី ប្រភពដដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅគម្រោងនេះ ដែលនឹងអាចនឹងចាប់ផ្ដើមសាងសង់ និងបញ្ចប់នៅពេលណា។

គួរបញ្ជាក់ថា គម្រោងស្ថិតក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]