គម្រោងសិក្សាវារីអគ្គិសនីទំហំ១៧០មេហ្គាវ៉ាត ត្រូវស្នើឲ្យសិក្សាបន្ថែម

ក្រសួងរ៉ែ និងថាមពល បានស្នើឲ្យក្រុមហ៊ុនចិនសិក្សាបន្ថែម លើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងវារីអគ្គិសនី នៅខេត្តកោះកុង។

របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនីនេះមានទំហំ ១៧០មេហ្គាវ៉ាត ត្រូវបានសិក្សាដោយក្រុមហ៊ុន China Huadian Lower Stung Russei Chrum សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល។

របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍សិក្សា នៅក្រសួងរ៉ែ និងថាមពល ដោយដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២៦ ខែសីហា កន្លងមកនេះ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ បានឲ្យដឹងនៅថ្ងៃទី២៧ ថា ក្រសួងបានពិនិត្យ និងបានស្នើឲ្យក្រុមហ៊ុនធ្វើការកែតម្រូវបន្ថែម ដោយសារមានចំនុចមួយក្នុងរបាយការណ៍សិក្សា មិនទាន់ពេញលេញ។

លោក យឹម វិសិដ្ឋ ថ្លែងថា៖ «ក្រុមហ៊ុនបានដាក់របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពជូនមកក្រសួង បន្ទាប់ពីពិនិត្យ ក្រសួងបានស្នើឲ្យមានការសិក្សាបន្ថែម។ ទន្ទឹមនេះ ក្រសួងបានសម្រេចបង្កើតគណៈកម្មការបច្ចេកទេស ដែលមានក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និង EDC ជាសមាជិក ដើម្បីជួយដល់ការងារសិក្សារបស់ក្រុមហ៊ុន»។

បើយោងតាមលោក យឹម វិសិដ្ឋ គម្រោងវារីអគ្គិសនីទាំងពីរនេះ មានទីតាំងនៅខេត្តកោះកុង មានអនុភាព ១០០ មេហ្គាវ៉ាត និង៧០មេហ្គាវ៉ាត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Huadian Lower Stung Russei Chrum បច្ចុប្បន្នកំពុងដំណើរការវារីអគ្គិនសីស្ទឹងឬស្សីជ្រុំក្រោម អនុភាព ៣៣៨មេហ្គាវ៉ាត មានទីតាំងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

វារីអគ្គិសនីនេះ មានទំហំវិនិយោគ ៥៧៨លានដុល្លារអាមេរិក និងចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៥ បន្ទាប់ពីចំណាយពេលសាងសង់អស់ជិត ៥ឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]