គម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…
ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកក្រោមដីរបស់ខ្លួន Seequent ថ្មីៗបានចាប់ដៃគ្នាបង្កើតប្រព័ន្ធគ្រប់គ្រងការសំណង់ថ្មីមួយ ដែលជួយឱ្យគម្រោងកាត់បន្ថយហានិភ័យ និងពិសេសកាត់បន្ថយចំណាយបានរាប់លានដុល្លារ។
គោលបំណងនៃការសហការគ្នានេះ គឺដើម្បីធ្វើការងារគ្រប់គ្រងគម្រោងសំណង់នៅគ្រប់ដំណាក់កាលអាចធ្វើឡើងបានដោយងាយស្រួល ខណៈបង្កផលប៉ះពាល់ដល់បរិស្ថានតិច។
Pat McLarin
ប្រព័ន្ធថ្មីនេះ ហៅថាវិធីសាស្រ្តឌីជីថលរួមបញ្ចូល ពោលគឺការភ្ជាប់ទិន្នន័យពីប្រភពផ្សេងៗគ្នា ដូចជា ការវិភាគភូមិសាស្រ្តក្រោមដី (groundwork) ការវិភាគភូមិសាស្ត្របច្ចេកទេស (geotechnical analysis) ការរចនាវិស្វកម្ម ការធ្វើផែនការសាងសង់ និងការអនុវត្តគម្រោងជាដើម ឱ្យមកស្ថិតក្នុងវេទិកាតែមួយ។
លោក Pat McLarin នាយកផ្នែកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ក្រុមហ៊ុន Seequent បានមានឱ្យដឹងថា បញ្ហារបស់គម្រោងសំណង់ភាគច្រើនគឺ ភាគមិនស៊ីចង្វាក់គ្នានៃការងារក្នុងដំណាក់ការនីមួយ។
ឧទាហរណ៍ ក្រុមហ៊ុនមួយជាអ្នករចនាប្លង់ ហើយបន្ទាប់មកក្រុមហ៊ុនមួយប្រើកម្មវិធីមួយផ្សេងតដើម្បីសិក្សាភូមិសាស្ដ្រដីដើម្បីធ្វើការងារបុកគ្រឹះ បន្ទាប់មកក្រុមហ៊ុនផ្សេងមួយទៀត ប្រើកម្មវិធីផ្សេងមួយទៀត ដើម្បីសាងសង់គម្រោង។ កត្តាដែលក្រុមហ៊ុនច្រើនធ្វើការងារផ្សេងគ្នានេះ ឬប្រើកម្មវិធីផ្សេងៗនេះ អាចបង្កើតជាការយល់ច្រឡំ និងបង្កជាកំហុស។
លោក Pat McLarin បន្ដថា ដូច្នេះ ការរួមបញ្ចូលការងារគ្រប់ផ្នែកដូចជា ការងារក្រោមដី និងការងារលើដី មកស្ថិតក្នុងប្រព័ន្ធតែមួយគឺរឿងចាំបាច់។ ការរួមបញ្ចូលគ្នា គឺបានន័យថាកម្មវិធីមួយចំនួន ដូចជាកម្មវិធី OpenGround កម្មវិធី Leapfrog Work កម្មវិធី Plaxis 3D កម្មវិធី STAAD និងកម្មវិធី Synchro ជាដើមនឹងធ្វើការតភ្ជាប់គ្នា យ៉ាងរលូន។
ករណីសិក្សាមួយគឺ គម្រោងសាងសង់អគារខ្ពស់បំផុតរបស់អ៊ីស្រាអែល។ ដោយប្រឈមមុខនឹងទម្ងន់ផ្ទុកដ៏ធំរហូតដល់ ២០ ០០០ តោន ក្នុងមួយសសរ វិស្វករបានធ្វើតេស្តផ្ទុកដីជាលើកដំបូង ដោយប្រើរបារ barrette ដែលមានបំពាក់ឧបករណ៍ចាប់សញ្ញា និងមានប្រវែង ៤៧ ម៉ែត្រ។
Carl Grice
បន្ទាប់មក ការវិភាគពីការធ្វើតេស្តនេះត្រូវបានបញ្ចូលទៅក្នុងកម្មវិធីភូមិសាស្ត្របច្ចេកទេស Plaxis 3D របស់ក្រុមហ៊ុន Bentley បានដោយរលូន ដោយប្រើប្រព័ន្ធឌីជីថលរួមបញ្ចូល ។ នេះបានជួយកាត់បន្ថយប្រវែងគ្រឹះរហូតដល់ ៨ ម៉ែត្រ កាត់បន្ថយការប្រើប្រាស់បេតុង ១០% កាត់បន្ថយការបញ្ចេញកាបូនរបស់គម្រោង និងសន្សំសំចៃសម្ភារៈបានរាប់លានដុល្លារ។
ឧទាហរណ៍មួយទៀតគឺ ការពង្រីកខ្សែរថភ្លើងក្រោមដី Madrid Metro Line។ តាមរយៈការកែច្នៃគំរូជាង ៤០០ ដំណាក់កាលសាងសង់នៅក្នុងកម្មវិធី Plaxis 3D បានធ្វើឱ្យវិស្វករជឿជាក់ថាវិធីសាស្រ្តដែលជ្រើសរើសគឺមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន ហើយសន្សំថវិកាបានយ៉ាងច្រើន។
លោក Pat McLarin ថា ភាពងាយស្រួល និងអត្ថប្រយោជន៍ទាំងនេះគឺដោយសារតែ ការងារគ្រប់ដំណាក់កាល ត្រូវបានតភ្ជាប់គ្នាក្នុងប្រព័ន្ធតែមួយ។
វិស្វករបានប្រើប្រាស់ Plaxis 3D សម្រាប់ការធ្វើគំរូដី និងធ្វើផែនការគ្រឿងបង្គុំសម្រាប់គម្រោងរថភ្លើងក្រោមដីខ្សែទី 5 នៅទីក្រុងម៉ាឌ្រីដ។
- Video Advertisement -