គម្រោងអគារ ៣៧ជាន់ Prince Central Plaza នឹងបញ្ចប់នៅខែឧសភា

គម្រោង Prince Central Plaza ដែលគ្រប់គ្រងដោយក្រុមហ៊ុន Prince Real Estate Group គ្រោងនឹងបញ្ចប់ការសាងសង់ និងចាប់ផ្ដើមផ្ទេរកម្មសិទ្ធិនៅខែឧសភាខាងមុខនេះ ដោយបច្ចុប្បន្នជាង ៨០ ភាគរយ ត្រូវបានបញ្ចប់។

សំណង់អគារមួយនេះស្ថិតនៅលើមហាវិថីព្រះនរោត្តម និងនៅជិតទីតាំងសំខាន់ៗជាច្រើនដូចជាវិមានឯករាជ្យ អ៊ីអនម៉ល និងស្ថានទូតជាច្រើន គម្រោង Prince Central Plaza បានលក់អស់ជាង ៧០ភាគរយទៅហើយ ដែលវិនិយោគិនភាគច្រើនគឺមកពីប្រទេសចិន អង់គ្លេស អាមេរិក ជប៉ុន និងកូរ៉េ។

គម្រោង Prince Central Plaza សរុបទាំងអស់ជាង ១៧០០ យូនីត រួមមាន លំនៅដ្ឋាន ខុនដូ ការិយាល័យពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន និងក្លឹប រួមជាមួយសួនច្បារ អាងហែលទឹក ទីលានហាត់ប្រាណ និង Sky Bar ជាដើម ។

ក្រៅពីគម្រោង Prince Central Plaza ក្រុមហ៊ុន Prince Real Estate Group ក៏មានគម្រោងល្បីៗ ជាច្រើនទៀតដូចជា Prince Modern Plaza ដែលមានគម្រោងអភិវឌ្ឍន៍ចម្រុះកំពស់ ២៧ជាន់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ និងគម្រោង Diamond One ដែលជាអគារលំនៅដ្ឋាន ១៩ជាន់ ស្ថិតនៅកោះពេជ្រ ហើយក៏បានបញ្ចប់ការសាងសង់កាលពីឆ្នាំមុន។

យោងតាមទំព័រហ្វេសប៊ុក ក្រុមហ៊ុន Prince Real Estate Group ក៏កំពុងធ្វើការលើគម្រោងដទៃទៀតដូចជា Prince Time Plaza, Prince Club, Prince Hotel, MJ Park ជាពិសេសគឺគម្រោងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលក្រុងឬ Central Business District នៅរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]