គ្រោងសំណង់នៃសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency បានបញ្ចប់ជាផ្លូវការហើយ
រូបភាពដោយ Facebook Page Chip Mong Group
គ្រោងសំណង់នៃសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency ក្នុងរាជធានីភ្នំពេញត្រូវបានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។
កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រារព្ធពិធីបញ្ចប់គ្រោងសំណង់សណ្ឋាគារខាងលើនេះ ដោយបានប្រកាសថាសណ្ឋាគារនេះនឹងត្រូវបានបញ្ចប់ជាផ្លូវការហើយស្វាគមន៍ភ្ញៀវនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន សណ្ឋាគារផ្កាយ ៥ លំដាប់អន្តរជាតិនេះដែលស្ថិតនៅតាមបណ្ថោយផ្លូវលេខ ១៧៨ ក្រោយព្រះបរមរាជវាំង និងជិតសារមន្ទីរជាតិនឹងក្លាយជាកន្លែងគួរឲ្យទាក់ទាញសម្រាប់ការរៀបចំពិធីមង្គលការ ការតាំងពិព័ណ៌ កិច្ចប្រជុំ និងការជួបជុំសង្គមជាដើម។
ក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ សណ្ឋាគារប្រេន Hyatt Hotels Corporation របស់សហរដ្ឋអាមេរិកនេះកាលពីឆ្នាំ ២០១៦ សណ្ឋាគារខាងលើនេះបានចាប់ផ្តើមសាងសង់នៅដើមខែមីនា ឆ្នាំ ២០១៧ ។
សណ្ឋាគារដែលមានកម្ពស់ ១៤ ជាន់នេះ សាងសង់នៅលើដីប្រមាណ ១៤០០០ ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ២៤៧ បន្ទប់ ព្រមជាមួយនឹងសេវាកម្ម ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំអាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃព្រះបរមរាជវាំងទន្លេមេគង្គ និង ទន្លេសាប។ (អានបន្ថែម)







