ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ ទំហំ ៣៦ ០០០ ម៉ែត្រគូប នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។
ពិធីបើកការដ្ឋានធ្វើឡើង នៅថ្ងៃទី២២ ខែមីនា នៅក្រោមវត្តមានរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាតំណាងដៃគូរអភិវឌ្ឍនានា។
ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ គឺជាការវិនិយោគដោយក្រុមហ៊ុនឯកជន InfraCo Asia តាមរយៈក្រុមហ៊ុន Khmer Cold Chain Company ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍ មានដូចជាប្រទេសប្រទេសអង់គ្លេស ហូឡង់ ស្វីស និងអូស្រ្តាលី ជាដើម។
គម្រោងនេះ រួមមានចំណតប្រវែង ១៥ម៉ែត្រ និងឃ្លាំងពិសេសទំហំជាង ៣៦០០០ ម៉ែត្រគូប សម្រាប់ស្ដុកទំនិញត្រជាក់ ការវេចខ្ចប់ត្រជាក់ សេវាអនាម័យ និងការចែកចាយទំនិញផងដែរ ។
យោងតាមការសិក្សា ប្រទេសកម្ពុជានឹងត្រូវការខ្សែសង្វាក់ត្រជាក់យ៉ាងហោចណាស់ ១៤០ ០០០ ម៉ែត្រគូប នៅឆ្នាំ ២០៣០ ដោយឃ្លាំងថ្មីនេះនឹងរួមចំណែកជាង ២៥% ក្រោយបើកដំណើរការ។
ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ឃ្លាំងស្តុកទុកទំនិញត្រជាក់ មានសារសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។