ចិនជំរុញពង្រីកកំពង់ផែនៅប្រ៊ុយណេ ចំពេលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកកំពុងតែតានតឹង

ប្រទេសចិនកំពុងពង្រឹង និងពង្រីក ទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយអាស៊ីអាគ្នេយ៍តាមរយៈការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែដ៏សំខាន់មួយនៅ Muara ដែលជាកំពង់ផែធំបំផុតរបស់ប្រទេសប្រ៊ុយណេ។ គម្រោងពង្រីកកំពង់ផែដ៏ធំសម្បើមនេះ ដឹកនាំដោយក្រុមហ៊ុនរដ្ឋចិន ក្រោមទំហំទុនវិនិយោគ ២៧៨លានដុល្លារ ហើយគេរំពឹងថានឹងអាចបញ្ចប់នៅចុងឆ្នាំ២០២៧ ជាមួយនឹងសមត្ថភាពផ្ទុកបានរហូតដល់ទៅ ៥០ម៉ឺនTEUs។

នេះបើយោងតាមការចុះផ្សាយរបស់ scmp នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៥។

នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែតានតឹង អាស៊ីអាគ្នេយ៍បានក្លាយជាកត្តាសំខាន់សម្រាប់ប្រទេសចិន ដោយការនាំចេញទៅកាន់តំបន់បានកើនឡើងរហូតដល់ ១៦,៦% កាលពីខែមុន ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាង ២០%។ ជាការឆ្លើយតបទៅនឹងការកើនឡើងនេះ សហរដ្ឋអាមេរិកបាននិងកំពុងដាក់សម្ពាធដល់ប្រទេសអាស៊ីអាគ្នេយ៍ឱ្យទប់ស្កាត់ការដឹកជញ្ជូនទំនិញរបស់ចិនផងដែរ។

ក្នុងគម្រោងអភិវឌ្ឍន៍កំពង់ផែ Muara នេះរួមមាន៖ ការសាងសង់ចំណតកុងតឺន័រថ្មី និងការពង្រឹងសម្ភារៈបរិក្ខារដែលមានស្រាប់ គឺដើម្បីពង្រឹងជំហរសេដ្ឋកិច្ចរបស់ប្រ៊ុយណេ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។

កំពង់ផែនេះបានដើរតួយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មរបស់ប្រទេសនេះរួចទៅហើយ ដោយគ្រប់គ្រងជាង ៩០% នៃពាណិជ្ជកម្មមិនមែនប្រេង និងឧស្ម័ន។

គួរបញ្ជាក់ថា ផ្លូវដឹកជញ្ជូនដែលតភ្ជាប់រវាងកំពង់ផែ Muara ក្នុងប្រទេសប្រ៊ុយណេ ជាមួយ Qinzhou ក្នុងប្រទេសចិន បានជួយសម្រួលដល់ពាណិជ្ជកម្ម និងការកែលម្អផ្នែកដឹកជញ្ជូន ដែលជាផ្នែកនៃច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មីរបស់ប្រទេសចិន សម្រាប់ការតភ្ជាប់ទីក្រុងជាច្រើនរបស់ចិនទៅកាន់កំពង់ផែពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]