ចិននឹងសាងសង់អគារសុខាភិបាលដ៏ទំនើបនៅក្នុងមន្ទីរពេទ្យព្រះកុសម:នាពេលឆាប់ៗនេះ

ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៨ បានបង្ហាញពីគម្រោងសាងសង់អគារសុខាភិបាលដ៏ទំនើបបន្ថែមទៀតនៅ ប៉ែកខាងជើងនៃបរិវេណរបស់មន្ទីរពេទ្យព្រះកុសមៈក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។

អគារសុខាភិបាលថ្មីនេះមានឈ្មោះថា អគារសុខាភិបាលមិត្តភាពចិន-កម្ពុជា ឬ China-Cambodia Friendship Medical Building ដែលគ្រោងនឹងចាប់ផ្ដើមការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

អគារសុខាភិបាលមិត្តភាពចិន-កម្ពុជា នេះនឹងបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាងមុន ជាពិសេសជាងនេះទៅទៀតគឺការបន្ថែមចំនួនគ្រែសំរាប់អ្នកជំងឺរហូតដល់ទៅ៤០០គ្រែ។

បើយោងតាមវីដេអូចុះផ្សាយដោយក្រសួងសុខាភិបាលដែលបង្ហាញពីគ្រោងប្លង់របស់អគារថ្មីនេះបានឱ្យដឹងថាអគារនេះនឹងគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណ ១២៩០០ ម៉ែត្រការ៉េ ដែលរួមមានអគារទាំងអស់ចំនួន ៤ អគារ។ ក្នុងចំណោមអគារទាំងនោះគឺមានអគារមួយដែលមានកំពស់ ១១ ជាន់ ឬស្មើនឹង ៤៩,៦ ម៉ែត្រ។អគារនេះក៏នឹងតភ្ជាប់ជាមួយអគារចាស់តាមរយៈស្ពាន។លើសពីនេះទៅទៀត អគារនេះក៏នឹងមានជាផ្លូវក្រវាត់ជុំវិញបរិវេណមន្ទីពេទ្យផងដែរ។

គួរបញ្ជាក់ផងដែរថា អគារសុខាភិបាលមិត្តភាពចិន-កម្ពុជាត្រូវបានរចនាក្រោមគំនិតសំខាន់ៗ៣ រួមមាន៖
១)ផែនការគ្រប់គ្រងនិងអភិវឌ្ឍរបស់មន្ទីរពេទ្យ
២)ផែនការស្ថាបនាផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងមន្ទីពេទ្យដែលជាការសម្រួលដល់ដំណើរការការងារទាំងអស់ក្នុងមន្ទីរពេទ្យ
៣)ការរចនាអគារមួយនេះអោយក្លាយជាអគារបៃតងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី

ជាការពិតណាស់បន្ទាប់ពីការសាងសង់អគារសុខាភិបាលថ្មីនេះត្រូវបានបញ្ចប់មន្ទីរពេទ្យព្រះកុសម:នឹងក្លាយទៅជាមន្ទីរពេទ្យដ៏ទំនើបនិងទាន់សម័យមួយក៏ដូចជាដើរតួជានិមិត្តរូបមិត្តភាពកម្ពុជា-ចិនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]