ចិនបន្តផ្តល់ជំនួយឥតសំណងសាងសង់ផ្លូវជាតិលេខ៧ពីក្រចេះដល់ឡាវជូនកម្ពុជា

Nation road 7 Credit to: MPWT

ក្រុមហ៊ុនសាងសង់ចិនសៀងហៃ (SCG) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានសម្រេចបន្តសាងសង់ផ្លូវជាតិលេខ៧ពីក្រចេះដល់ឡាវជូនកម្ពុជាដែលជាជួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ។

ការសម្រេចខាងលើ គឺធ្វើឡើងបន្ទាប់ពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសំណង់ចិនសៀងហៃ(SCG) បានចុះត្រួតពិនិត្យសា្ថនភាពគម្រោងសាងសង់ខាងលើ។

យោងតាមប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន SCG នឹងសាងសង់ផ្លូវប្រវែងប្រមាណ ៩៦ គីឡូម៉ែតបន្ថែមទៀត ចាប់ពីចំណុចរមៀតដល់ព្រំប្រទល់ឡាវ ពីលើផ្លូវប្រវែង ៩៣,៥៦៥គីឡូម៉ែត្រ ដែលទើបតែបានបញ្ចប់ការសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៨។

គួររម្លឹកថា សាធារណរដ្ឋប្រជាមានិតចិនបានដើរតួយ៉ាងសំខាន់ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមឆ្នាំ ២០១៩ នេះ ប្រទេសចិនបានផ្ដល់ជាជំនួយ និងកម្ចីសរុបជាទឹកប្រាក់ប្រមាណជាង ២ ពាន់ លានដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]