ចិនប្រគល់ពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជាជាផ្លូវការ ព្រមទាំងចុះហត្ថលេខាកិច្ចព្រមព្រៀមសំខាន់ៗ ៦

ប្រទេសចិន កាលពីថ្ងៃទី ១២ កញ្ញា កន្លងមកនេះ បានប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃជាង ១៥០លានដុល្លារ ជូនកម្ពុជាជាផ្លូវការហើយ ព្រមនឹងចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងសំខាន់ៗចំនួន៦ បន្ថែមទៀត ដើម្បីផ្ដល់ជំនួយនានាដល់កម្ពុជាទាំងបច្ចេកទេស និងថវិកាសរុបជាង ២៧០ លានដុល្លារ។

ពិធីទាំងពីរនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសចិន។

កម្មវិធីធំទី ១ គឺការប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ លើផ្ទៃដីទំហំជាង ១៦ ហិកតា ក្រោមជំនួយឥតសំណងរបស់ចិនជាង ១៥០ លានដុល្លារ។ បច្ចុប្បន្នការដ្ឋាន បានបញ្ចប់១០០% ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺន នាក់ ត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣។

ដោយឡែក កម្មវិធីទី ២ គឺ ពិធីចុះហត្ថលេខារវាងកម្ពុជា-ចិនលើឯកសារចំនួន០៦ រួមមាន៖
ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន
ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូ រវាងគណៈកម្មាធិការសុខាភិបាលជាតិចិន និងក្រសួងសុខាភិបាលកម្ពុជា
ទី៣៖ លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាលចិន និងកម្ពុជា
ទី៤៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១.៧៥០លានយ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក)
ទី៥៖ លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង

ក្នុងកម្មវិធី សម្ដេច ហ៊ុន សែន បានសំដែងអំណរគុណដល់ប្រទេសចិន ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់សរុបរាប់ពាន់គីឡូម៉ែត្រដល់កម្ពុជា ដោយសង្ឈឹមថាមិត្តភាពដែកថែបរវាងប្រទេសទាំង ២ នៅតែបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]