ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ប្រទេសចិនបានសម្រេចផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើទំនើកម្មកងទ័ពជើងទឹកនៅកម្ពុជា។
ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ថ្លែងក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នឹងជួយលើកកម្ពស់វិស័យការពារជាតិ ជាពិសេសកងទ័ពជើងទឹកឱ្យមានសមត្ថភាពឡើងមួយកម្រិតថែមទៀត។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនបាននិយាយថា គម្រោងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹករាម គឺជាលទ្ធផលនៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ស្មើភាពគ្នារវាងភាគីទាំងពីរ ស្របតាមច្បាប់ក្នុងស្រុកនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។