ចំណេះដឹងសម្រាប់ការរត់ប្រព័ន្ធបំពង់ទឹកស្អាតក្នុងផ្ទះ

បណ្តាញបំពង់ផ្គត់ផ្គង់ទឹក

បណ្តាញបំពង់ផ្គត់ផ្គង់ទឹកត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃគម្រោងសាងសង់ទាំងអស់។ វាគឺជាប្រព័ន្ធសម្រាប់ផ្តល់ទឹកដោយប្រើបំពង់ទៅកាន់ផ្នែកនីមួយៗនៃអគារដូចជា បន្ទប់ទឹក និងផ្ទះបាយ។

ជាទូទៅ បំពង់ PVC, PE, និង Galvanized ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ទោះជាយ៉ាងណា បំពង់ PVC មានប្រជាប្រិយភាពបំផុតនាពេលថ្មីៗនេះដោយសារតែលក្ខណៈពិសេសរបស់វា ដូចជាភាពធន់ទៅនឹងអាកាសធាតុនិងសំណើម មិនច្រែះ និងមិនត្រូវការការថែរក្សាខ្លាំង។ បំពង់ PVC សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកជាទូទៅមានកម្រិត ១/២-១អ៊ីញ ជាមួយនឹងចំណាត់ថ្នាក់ ១៣.៥ ដែលសមស្របសម្រាប់ទទួលសម្ពាធខ្ពស់ពីម៉ូទ័របូមទឹក។

តើពិបាកក្នុងការផ្លាស់ប្តូរម៉ូទ័របូមទឹកដែលខូចមែនទេ?

វាមិនមែនជាការងាយស្រួលទេក្នុងការផ្លាស់ប្តូរម៉ូទ័របូមទឹកដែលខូចនោះ។ គេត្រូវកាត់បំពង់ PVC ហើយយកចេញនូវម៉ូទ័របូមដើម្បីជួសជុល ដែលការណ៍នេះវានឹងខ្ជះខ្ជាយទាំងពេលវេលា និងថវិកា។ យើងសូមធ្វើការណែនាំឲ្យប្រើ “PVC Valve Socket Union” ដោយភ្ជាប់ទុយោទឹកចូលទៅនិងផ្នែកដែលអាចស៊កមួលបានទៅនឹងប្រដាប់បូមដោយពុំចាំបាច់កាត់បំពង់បិតកាវភ្ជាប់នោះទេ។ នៅពេលម៉ូទ័របូមទឹកខូច យើងគ្រាន់តែមួលស៊កចេញពីតំណនៃ “PVC Valve Socket Union” បន្ទាប់មកយើងផ្លាស់ប្តូរម៉ូទ័របូមថ្មី ឬជួសជុលម៉ូទ័របូមដែលខូចដោយមិនចាំបាច់កាត់បំពង់។

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹកខូច?

ម៉ូទ័របូមអាចនឹងខូចដោយសារលំហូរទឹកបញ្ច្រាសដែលបណ្តាលឲ្យប្រដាប់បូមបំពេញខុសមុខងារឬខូចមិនដំណើរការ។ ដូច្នេះ សូមណែនាំឲ្យដំឡើង “Check Valve” ដែលការពារលំហូរទឹកបញ្រ្ចាសចូលទៅក្នុងម៉ូទ័របូម។

Brass Faucet Socket

អស់បញ្ហាលេចធ្លាយនៅមុខតំណភ្ជាប់នៃក្បាលរ៉ូប៊ីនេ

នៅពេលជំនួសក្បាលរ៉ូប៊ីនេ វានឹងធ្វើឲ្យផ្នែកស៊កមួលរលុងឬបែក ប្រសិនបើរន្ធក្បាលភ្ជាប់រ៉ូប៊ីនេគុណភាពអន់ ឬប្រភេទធ្មេញស្ពឺជ័រត្រូវបានយកមកប្រើ។ ការប្រើប្រាស់ “រន្ធក្បាលភ្ជាប់រ៉ូប៊ីនេធ្មេញស្ពឺទង់ដែងឬស្ពាន់” នឹងលុបចោលនូវមូលហេតុនៃការលេចធ្លាយនៅចំណុចតភ្ជាប់នៃក្បាលរ៉ូប៊ីនេ។ នេះក៏ត្រូវបានគេប្រើនៅចំណុចមួល ឬត្រូវការការប្តូរជំនួសដែរ។

- Video Advertisement -