ច្រកព្រំដែនកម្ពុជា-ថៃ(បានណងអៀន-ស្ទឹងបត់) គ្រោងបើកដំណើរការចំពេលភាគីថៃនៅមានកង្វល់ពីបញ្ហាមីន

ប្រទេសថៃ និងកម្ពុជា ត្រៀមរៀបចំសម្ពោធបើកដំណើរការច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ឆាប់ៗ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។ ដោយឡែកភាគីថៃនៅតែមានកង្វល់ខ្លះៗពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីនដែលមាននៅក្នុងស្រុកជាប់ព្រំដែនចំនួន៤ របស់ប្រទេសថៃ។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដឹកនាំដោយអភិបាលខេត្តស្រះកែវ លោក Parinya Potisat  រួមមានផែនការបន្ថែមសម្រាប់ដោះស្រាយបញ្ហានៅច្រកឆ្លងកាត់ព្រំដែននៅស្រុកអារញ្ញ ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនពាណិជ្ជកម្ម និងបញ្ហាដែលនៅសេសសល់ផ្សេងទៀតជាពិសេសគឺបញ្ហាមីនដែលនៅបន្តអូសបន្លាយ នេះបើយោងតាមសារព័ត៌មានថៃ  Pattaya Mail ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ការបើកច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសម្រួលប្រតិបត្តិការពាណិជ្ជកម្មឡើងវិញ។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនដូចជាវត្តមានគ្រាប់មីននៅក្នុងស្រុកចំនួន ៤ របស់ប្រទេសថៃ នៅតែជាស្រមោលលើការបោះជំហានជាវិជ្ជមានទាំងនេះ។ ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការលុបបំបាត់មីនក្នុងខេត្តចំនួនប្រាំពីរ ចាប់តាំងពីឆ្នាំ ២០០០ មកយ៉ាងណាក៏ដោយ  ក៏ក្តីកង្វល់ទាក់ទងនឹងសុវត្ថិភាពនៃការឆ្លងកាត់តំបន់នេះ នៅតែមាន។

បើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ស្រេតថា ថាវីស៊ីន បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន និងការដោះស្រាយជម្លោះទឹកដីផងដែរ។

ដើម្បីជម្នះបញ្ហាប្រឈមទាក់ទងនឹងកម្មសិទ្ធិដីធ្លីនៅតំបន់ជម្លោះ គណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើងដើម្បីកំណត់ព្រំដែនឱ្យបានច្បាស់លាស់ ក្នុងគោលបំណងបញ្ចប់ជម្លោះដែលអូសបន្លាយជាយូរមកហើយ និងសម្រួលដល់អន្តរកម្មឆ្លងព្រំដែនឱ្យត្រឡប់មករកប្រក្រតីភាពឡើងវិញនិងមានភាពរលូន។

គួររំលឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះ ក្រោមឥណទានសម្បទានក្នុងទំហំ​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក កាលពីខែ កញ្ញាឆ្នាំ ២០២៣កន្លងទៅ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]