ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។
នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។
ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំងភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថា នឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលរចរន្តដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរឱ្យកាន់តែងាយស្រួល។
ឯកឧត្តម អ៊ុំ រាត្រី ថា៖ «កាលបរិច្ឆេទបើកឲ្យដំណើរការថ្ងៃណា គឺរងចាំគោលការណ៍រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន»។
គួរបញ្ជាក់ថា គម្រោងច្រកទ្វារនេះ រួមមាន ការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។
បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng Co., Ltd ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។
ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។ (អានបន្ថែម)