ឆ្នាំថ្មី ម៉ូដថ្មី…ផ្ទះដ៏ពេញនិយមបំផុត សម្រាប់ការរស់នៅពោពេញដោយសុភមង្គល!

ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពី សម័យកាលមួយទៅ សម័យកាលមួយ ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាត​ទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។

គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹង​តែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។​ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ០២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅ​ដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។​

សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា​ ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ ៧,៥ម x ១៦,២ម បន្ទប់គេងចំនួន៤ បន្ទប់ទទួលភ្ញៀវ ១ បន្ទប់ចំអិនអាហារចំនួន ២ និងចំណតរថយន្តដ៏ធំលាយអាចចតរថយន្តបានចំនួន ២គ្រឿងផងដែរ។

លើសពីនេះទៀត ​ក្រុមហ៊ុនក៏មានប្រភេទផ្ទះអាជីវកម្ម ដែលជាប្រភេទផ្ទះស័ក្តិសមទាំងការរស់នៅ និងការធ្វើអាជីវកម្ម សម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បើកអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន នោះគឺ ហ្សបហោស៍ ម៉ាជេស្ទីក ដែលជាប្រភេទផ្ទះស្ថិតលើដងវីថីពាណិជ្ជកម្ម និងស្ថិតក្នុងតំបន់មានសក្តានុពល។ ប្រភេទផ្ទះអាជីវកម្មមួយនេះ មានការរចនាទាំងផ្នែកខាងក្រៅ និងខាងក្នុង មានភាពងាយស្រួលក្នុងការដេគ័រ និងការរចនាផ្សេងៗ ឱ្យស្របតាមប្រភេទនៃអាជីវកម្មរបស់លោកអ្នក។ ក្នុងនោះដែរ ផ្ទះមានទំហំ ៤,៥ម x ១៤ម បន្ទប់គេងចំនួន ៤ បន្ទប់ទទួលភ្ញៀវចំនួន ១ បន្ទប់ទទួលទានអាហារចំនួន ១ បន្ទប់ចំអិនអាហារ១ និង ចំណតរថយន្តចំនួន ១។ ម្យ៉ាងវិញទៀតកាន់តែពិសេសនោះ គឺ អតិថិជនអាចធ្វើការបង់មុនត្រឹមតែ ៥%ប៉ុណ្ណោះ គឺអាចចូលរស់នៅ និងប្រកបអាជីវកម្មបានភ្លាមៗតែម្ដង។

ដើម្បី​ជ្រាបពីព័ត៌មានឱ្យ​​កាន់​តែ​ច្បាស់ ​សូម​អញ្ជើញមកកាន់ការិយាល័យលក់ដែលនៅជិតលោកអ្នកបំផុត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ ០១៦ / ០១៧ ៥៩៦ ៧៨៩ ​សហការី​យើង​ខ្ញុំរង់​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទស្សនាផ្ទះគំរូពិត នៅគម្រោង ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) បានដោយសេរី ដោយគ្រាន់តែធ្វើការណាត់ជួបសហការី ដើម្បីទទួលបានឱកាសពិសេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]